Monday, June 21, 2021

 សូមចាប់មើលក្បួនលក់របស់ជប៉ុនមើល!! បើលក់ដូរតាមក្បួនជប៉ុនមួយនេះ ជឿថាភ្ញៀវ

មិនហ៊ានជំពាក់ទេ!

ជាទូទៅការលក់ដូរ ការរកស៊ីមួយ មិនអាចជៀសផុតពីភ្ញៀវជំពាក់នោះទេ ជួនកាលអាចជំពាក់តិច ឬច្រើនទៅតាមឥវ៉ាន់របស់យើង។ ការដែលភ្ញៀវជំពាក់លុយនេះ បានក្លាយជារឿងឈឺក្បាលមួយសម្រាប់អាជីវកម្ម ព្រោះអាជីវកម្មភាគច្រើន ពឹងលើលុយចេញចូល តែបើមានតែលុយចេញ តែគ្មានលុយចូល មិនយូរទេអាជីវកម្មមួយនឹងដួលរលំជាមិនខាន។

បើមើលទៅលើប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុនតូយូតា លោក គីឈីរ៉ូ​ តូយ៉ូតា ដែលជា ស្ថាបនិក យីហោរថយន្តដ៏ល្បីល្បាញរបស់ជប៉ុន លោកមានក្បួនលក់ដ៍អស្ចារ្យមួយ គឺក្បួន បើកឱកាស។ ក្បួនមួយនេះ លោក គីឈីរ៉ូ​ តូយ៉ូដា បានប្រើវាកំឡុងពេលលោកដាក់លក់ម៉ូទ័រឡានតូយូតាជាលើកដំបូង ដើម្បីប្រមូលទុនផលិតជារថយន្ត។

ក្បួនបើកឱកាសនោះគឺ លោកមិនលក់អោយភ្នាក់ងារលក់ទេ គឺលោកលក់អោយអ្នកប្រើប្រាស់ចុង ក្រោយហើយលោកបានបញ្ចុះតម្លៃពិសេសមួយសម្រាប់អ្នកទិញបង់លុយភ្លាម លោកលើកឡើងថា បើទុកលុយជួលអ្នកលក់បន្ត មកបញ្ចុះតម្លៃអោយអ្នកទិញប្រើ ដោយអោយគេបង់លុយភ្លាម វាជាមធ្យោបាយល្អបំផុត។ បើជួលអ្នកលក់ត្រូវចំណាយ ៥០០ ដុល្លារ តែបើមិនជួលអ្នកលក់គឺសល់ ៥០០ ដុល្លារ ភ្ញៀវទិញភ្លាម បង់លុយភ្លាម និងបញ្ចុះតម្លៃ ៥០០ ដុល្លារភ្លាម នោះភ្ញៀវនឹងប្រឹងបង់់លុយមុន ព្រោះចង់បានចំណេញ ៥០០ ដុល្លារ។

ទិញបង់លុយមុន ចំណេញដល់ ៥០០ ដុល្លារ នេះគឺឱកាសមួយ នៅក្នុងការលក់ ដែលអាចទាញអារម្មណ៍របស់ភ្ញៀវ ឲ្យចាប់អារម្មណ៍លើសេវាបង់លុយមុន។ តែមុននឹងអ្នកប្រើក្បួននេះ អ្នកត្រូវដឹងថា គួរកាត់ចំណាយពីខ្ទង់ណាមួយបញ្ចុះអោយភ្ញៀវ ហើយតម្លៃរបស់យើងនៅតែអាចប្រកួតប្រជែងបាន។ ជាកស្តែង Toyota គេអាចកាត់លុយពីអ្នកលក់បន្តដោយរឿងមួយនេះ វាមិនប៉ះពាល់ដល់តម្លៃយានយន្តនោះទេ។

ការធ្វើអាជីវកម្ម រឿងជំពាក់ជៀសមិនផុតនោះទេ ប៉ុន្តែក្នុងនាមយើងជាអ្នកលក់ ត្រូវតែកត់ត្រាទុក នៅពេលភ្ញៀវជំពាក់តិចតួច ទស្បីជាអ្នកស្គាល់គ្នាក៍ដោយ​ ដើម្បីការពារហានិភ័យ។ 

រៀបចំអត្ថបទដោយ៖ CBN-Asia

Friday, June 18, 2021

នេះជាផ្លូវដ៍រឹងមាំមួយសម្រាប់យុវជនក្មេងខ្ចី បើចង់ប្រឡូក

ក្នុងការរកស៊ី!

មានយុវជន ទាំងនៅរៀនមហាវិទ្យាល័យ និងកំពុងធ្វើការ ចង់បើកអាជីវកម្មដោយខ្លួនឯង ជាពិសេសសម្រាប់បុគ្គលចង់មានឯករាជ្យភាពផ្ទាល់ខ្លួន មិនចង់ធ្វើការងារឲ្យគេ និងចង់មានអ្វីជារបស់ខ្លួនឯង។ បច្ចុប្បន្ន គំនិតនៃការរស៊ី ឬបើកអាជីវកម្មដោយខ្លួនឯង កំពុងដិតជម្រុញឲ្យយុវជនក្មេងនៅកម្ពុជាជាច្រើន ចង់ប្រឡូកលើផ្លូវនៃជំនួញនេះ។ ដោយឡែក មានទាំងអ្នកបានត្រៀមខ្លួនរួចជាស្រេច និងមានអ្នកមួយចំនួន មិនបានត្រៀមខ្លួនឡើយ នេះជាហានិភ័យមួយ ប្រសិនបើ ចេញរកស៊ី ដោយមិនបានត្រៀមខ្លួនឱ្យរួចរាល់នោះ។

ដោយមើលឃើញនូវបញ្ហាមួយចំនួនទាក់ទងនឹងគំនិតរកស៊ី ជាពិសេសការចេញរកស៊ីដំបូង តើសហគ្រិនខ្លួនឯងនឹង ត្រូវត្រៀមអ្វីខ្លះមុនចេញធ្វើអាជីវកម្ម ឬប្រឡូកក្នុងសង្គ្រាមអាជីវកម្មនោះ «បើយុវជនចង់ជោគជ័យលើអាជីវកម្ម ដំបូងត្រូវគិតលើជំនាញ ឬផលិផលដែលយើងចូលចិត្តជាមុនសិន»

ការប្រើប្រាស់ជំនាញរបស់ខ្លួន៖

ការចេញរកស៊ី ដោយការប្រើប្រាស់ជំនាញរបស់ខ្លួន ឬការប្រើប្រាស់ទេពកោសល្យដែលខ្លួនមាន កត្តាជោគជ័យពិតជាមានច្រើន ព្រោះយើងបានប្រើជំនាញដ៏ស្ទាត់របស់ខ្លួនឯង ដែលគេគ្មានយកទៅបំលែងជាអាជីវកម្ម។

ម្យ៉ាងវិញទៀត បើយើងចង់ផ្គត់ផ្គង់ផលិតផល ឬសេវាកម្មវិញ យើងត្រូវសួរខ្លួនឯងថា តើយើងមានជំនាញ បានស្គាល់ច្បាស់នូវផលិតផលហើយឬនៅសម្រាប់ខ្លួនឯងផ្ទាល់ តើពេញចិត្តខ្លាំងទេ នូវការបើកអាជីវកម្មទាក់ទងនិងផលិតផល ឬសេវាកម្មត្រូវផ្តល់ឲ្យអតិថិជន។ ជាសំណួរពិសេសមួយ សម្រាប់អ្នកចេញរកស៊ីត្រូវតែដឹង ព្រោះបើយើងមិនពេញចិត្ត ឬធ្វើតាមគេ ឃើញគេរកស៊ីជោគជ័យ ចេញរកស៊ីដែរនោះ វាប្រាកដជាបរាជ័យមួយមិនខាន។ 

កត្តាចិត្តសាស្ត្រក្នុងការប្រឈម៖

បើសហគ្រិនអត់បានស្រឡាញ់ខ្លាំង​នូវមុខរបររបស់ខ្លួនឯងនោះទេ គ្រាន់តែឃើញគេធ្វើទៅចំណេញច្រើន នោះប្រាកដជាបរាជ័យខ្លួនឯងមិនខាន។ ព្រោះវាមិនបានកើតចេញពីខ្លួនឯង ជាកត្តាចិត្តសាស្ត្រ ឆាប់បោះបង់ ឆាប់ចុះចាញ់ ព្រោះសហគ្រិនមិនស្រឡាញ់ មិនបានដាក់ចិត្ត ដាក់បេះដួង ដាក់កាយ ចិត្តធ្វើវាឲ្យអស់ពីដៃជើង នោះយើងឆាប់បោះបង់ ឆាប់រារែក។ ពេលយើងជួបបញ្ហាអ្វីមួយប្រឈម ដូចជាបញ្ហាផលិតផល បញ្ហាជំនាញ បញ្ហាបច្ចេកទេស ឬបញ្ហាអតិថិជន ព្រោះម្ចាស់អាជីវកម្មត្រូវប្រឈមមុខច្រើន តំាងពីមុនផ្តល់សេវាកម្មរហូតដល់ចប់ យើងងាយបោះបង់ខ្លាំងណាស់។

ត្រៀមលក្ខណៈគ្រប់គ្រាន់៖

តាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះ មានមនុស្សមិនតិចទេ ដែលចេញរកស៊ីតាមការនឹកឃើញ និងឃើញតែប្រយោជន៍ពីអាជីវកម្ម ដោយមិនបានសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ ពីការធ្វើអាជីវកម្មនោះឡើយ ។ សូមចាំថា មុននឹងចេញរកស៊ីតាមចិត្តចង់ សហគ្រិនថ្មីថ្មោងគួរតែសិក្សាពីចំណុចទាំងនេះជាមុនសិន ដើម្បីជៀសវាងហានិភ័យទៅថ្ងៃមុខ។ ត្រូវសួរខ្លួនឯងត្រៀមលក្ខណៈគ្រប់គ្រាន់ហើយឬនៅ​ ហើយខ្លួនឯងមានភាពអត់ធ្មត់ខ្ពស់ មានភាពជឿជាក់លើខ្លួនឯង មានជំនាញច្បាស់លាស់ ចេះបត់បែនតាមកាលៈទេសៈ មានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបានច្រើនកម្រិតណាហើយ។

CBN-Asia លើកទឹកចិត្តថា បើចង់ចេញរកស៊ី ត្រូវតែដាក់ចិត្តធ្វើឲ្យអស់ពីសមត្ថភាព ដួលត្រូវចេះក្រោក ជួបបញ្ហាមួយដោះស្រាយមួយ រាល់បញ្ហាទាំងអស់គឺសុទ្ធតែមានដំណោះស្រាយ សំខាន់ត្រូវប្រឹងដើរទៅមុខ កុំបោះបង់ឲ្យសោះ ហើយមនុស្សដែលជោគជ័យគឺជាមនុស្សដែលមើលឃើញពីបញ្ហា ថាជាឱកាស

រៀបចំអត្ថបទដោយ៖ CBN-Asia

Thursday, June 17, 2021

 កែឆ្នៃផលិតផល (អចលនទ្រព្យ) ឲ្យមានតម្លៃទេ្វដង!!

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ យើងបានទៅមើលដីមួយកន្លែង មិនឆ្ងាយពីផ្លូវធំប៉ុន្មាន ប៉ុន្តែជាប់ផ្លូវគ្រួសក្រហម ទំហំ២៥ម៉ែត្រ យើងបានទៅមើលដីមួយកន្លែងដែល ជាដីរបស់អ្នកស្រុក ដែលបានដាក់លក់ ក្នុងតម្លៃប្រមាណ ១១៥,០០០ដុល្លារអាមេរិក ក្នុងនោះទំហំដី ប្រមាណ ៣៥​ x ៧០ម៉ែត្រ ។

មូលហេតុដែលដីលក់មិនដាច់៖

ដីស្ថិតនៅតំបន់ល្អ មានសាលារៀន ជិតសាលាស្រុក មានមន្ទីពេទ្យ ជាដីភូមិ អាចធ្វើចំការ ឬសង់ផ្ទះលំហែរក៍បានបាន ប៉ុន្តែដីនោះបែរជាមានសភាព ព្រៃទ្រប់ ជិតផុតក្បាល ទាំងនៅជុំវិញ និងក្នុងដី ពោរពេញទៅដោយសម្រាម គ្មានព្រំដីច្បាស់លាស់ មើលទៅហាក់ដូចជាដីព្រៃ ដែលធ្វើឲ្យអ្នកទិញគ្រប់គ្នា មិនចាប់អារម្មណ៍ និងបន្ទាបតម្លៃដី ហើយគេមិនទិញទៀត ។

ត្រូវឆ្នៃដីឲ្យមានភាពទាក់ទាញ និងចាប់អារម្មណ៍៖

យើងគិតថា នេះជាមូលហេតុដែលដីលក់មិនដាច់ ហើយលក់បានថោក ព្រោះហេតុផលខាងលើនេះ ។ សំខាន់ ប្រសិនបើលោកអ្នកចង់លក់ដីឆាប់ដាច់ និងបានតម្លៃថ្លៃ មិនត្រូវមើលរំលងរឿងសំខាន់ខាងលើនេះទេ គឺត្រូវរៀបចំដីឱ្យបានល្អស្អាត មើលទៅឱ្យទាក់ទាញ និងចាប់អារម្មណ៍ ទើបអាចជួយឱ្យយើងឆាប់លក់ដាច់ និងបានតម្លៃថ្លៃ ។ បន្ថែមពីនេះទៀត បងប្អូនត្រូវចាំថា កុំដាក់លក់ដីដោយដីមិនមានភាពទាក់ទាញឱ្យសោះ (ដីលិច ដីសុទ្ធតែព្រៃ ដីខ្ពស់ទាបមើលទៅអត់ស្អាត និងដីសំបូរដោយសម្រាមជាដើម) បើពុំនោះទេ​ អ្នកនឹងពិបាកលក់ ឬលក់ក្រដាច់ បើលក់ដាច់ក៏មិនសូវបានថ្លៃដែរ ឬមិនមានអ្នកទិញ ៕

រៀបចំអត្ថបទដោយ៖ CBN-Asia

Wednesday, June 16, 2021

មុខរបរដែលមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន!

របរតូចតាចនៅផ្ទះ ២ ប្រភេទ គួរពិចារណា ល្អរកស៊ីអ្នកនៅតាមខេត្តក៏អាចបើករកស៊ីបាន!

មានបងប្អូនជាច្រើន បានចោទសួរថា មានលុយល្មមអាចរកស៊ីបានហើយ ប៉ុន្តែមិនដឹងថារកស៊ីអីទៅវិញ។ ជាក់ស្តែងបញ្ហានេះបានកើតឡើងច្រើន នៅតាមបណ្តាលខេត្ត ដែលពួកគាត់ពិបាកនៅក្នុងការចាប់យករបរមួយ ដែលសមរម្យ ឲ្យស្របតាមតម្រូវការរបស់អតិជន។

១.របរលក់ភេសជ្ជៈ 

សម្រាប់ភេសជ្ជៈចង់សំដៅទៅដល់ការលក់ជាទឹកផ្លែឈើ ដូចជាក្រូចច្របាច់ ទឹកអំពៅ ទឹកសណ្តែកជាដើម ដោយមិនមែនសំដៅទៅលើតែការលក់ជាកាហ្វេឬតែគុជឡើយ ព្រោះតែរបរទាំងនេះមានទីផ្សារប្រកួតប្រជែងច្រើននាពេលបច្ចុប្បន្ននេះ ហេតុនេះវាមិនមែនជាការងាយស្រួលប៉ុន្មានឡើយសម្រាប់អ្នកដែលចង់បើករបរប្រកួតប្រជែងទាំងនោះ។ជាក់ស្តែងសម្រាប់របរលក់ទឹកផ្លែឈើស្រស់នេះដែរ យើងអាចធ្វើទៅដាក់ម៉ាតក៏បាន ហើយថ្ងៃមុខអាចពង្រីកឱ្យក្លាយជាយីហោហ្វ្រេនឆាយបានថែមទៀតផង។

២.មុខរបរបើកជាម៉ាត 

សម្រាប់ផ្ទះដែលមានទំនេរក្រោម វាពិតជាល្អណាស់សម្រាប់ការបើកជាម៉ាតលក់ផលិតផល របស់របរខ្លះៗ គ្រាន់បើជាជាងការទុកឱ្យទំនេរចោលមិនធ្វើអ្វី។គ្រាន់តែថារបរមួយនេះអាចនឹងត្រូវចំណាយដើមទុនច្រើនបន្តិច ខុសពីរបរខាងលើ ព្រោះត្រូវការរៀបចំ និងចំណាយទៅលើការទិញរបស់របរច្រើន ៕

រៀបចំអត្ថបទដោយ៖ CBN-Asia

 តើអ្នកដឹងក្បួនរកស៊ីសាមញ្ញមួយនេះទេ? សម្រាប់អ្នករកស៊ី ក៍អាចប្រើក្បួននេះបាន!

សុខចិត្តលក់ផលិតផល ឬសេវាកម្មមួយ ក្នុងតម្លៃថោក ហើយចំណេញបានតិច តែអាចលក់បានច្រើន។ ជាការពិតប្រកែកមិនបាន អ្នករកស៊ីភាគច្រើន នៅកម្ពុជា មិនសូវខ្វល់ពីបរិមាណនៅក្នុងការលក់ ឬភ្ញៀវចូលទិញច្រើននោះទេ ពោលគឺពួកគេខ្វល់តែប្រាក់ចំណេញ ពីថ្លៃដើមរបស់ពួកគេតែប៉ុណ្ណោះ។ ហើយដោយសារហេតុនេះ ទើបមានអាជីវកម្មជាច្រើន ត្រូវបង្ខំចិត្តបិទទ្វាទៅវិញ បើទោះបីជាផលិតផល ឬសេវាកម្មនីមួយៗរបស់ពួកគេ លក់ចំណេញបានច្រើនក៏ដោយ។ ប៉ុន្តែ សម្រាប់អ្នកដែលរកស៊ី ដែលមិនផ្តោតសំខាន់លើប្រាក់ចំណេញច្រើនជាធំ ហើយងាកមកគិតគូរពីបរិមាណភ្ញៀវវិញ នោះ អាជីវកម្មរបស់ពួកគេ អាចដំណើរការបានយ៉ាងរលូន រហូតមានអាជីវកម្មខ្លះ អាចបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយថែមទៀតផង។ 

Tuesday, June 8, 2021

 នេះគន្លឹះសំខាន់ៗចំនួន ៤ សម្រាប់អ្នកដែលមានវ័យចាប់ពី ២០ឆ្នាំឡើង ចង់ប្រឡូកក្នុងវិស័យដីធ្លីនៅកម្ពុជា  ដែលអ្នកត្រូវដឹងចំណុចសំខាន់ៗដូចខាងក្រោម៖

១.ត្រូវមើលទីតាំងភូមិសាស្ត្រ៖ ត្រូវជ្រើសរើសតំបន់ដែលមានលំហូរចរាចរណ៍ល្អព្រមទាំងអាចមានលទ្ធភាព ការអភិវឌ្ឈន៏ ជាពហុបំណងរួមមាន ផ្សារ សាលារៀន មន្ទីរពេទ្យ និងរោងចកក្រសហគ្រាសជាដើម ។ ពីព្រោះតំបន់ទាំងនេះនឹងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញ និងអ្នកវិនិយោគ ជាពិសេសងាយស្រួលសម្រាប់ប្រកបអាជីវកម្ម ។

២.សិក្សាពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ៖ ទីតាំងដីត្រូវមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ ដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងនោះក៏ត្រូវមើលអំពី ប្រព័ន្ធទឹក ភ្លើងលូ ហើយដីត្រូវមានចម្ងាយមួយដែលសមស្របពីកន្លែងមួយចំនួនដូចជា សាលារៀន ផ្សារ​ មន្ទីរពេទ្យ និងសេវាសាធារណៈផ្សេងៗទៀត ។

៣.សិក្សាពីផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល៖ ត្រូវប្រាកដថា តំបន់ដីនឹងមានគម្រោងផែនការមេរបស់រដ្ឋាភិបាល ដូចជាការបង្កើតទីក្រុងរណបថ្មី និងការស្ថាបនាផ្លូវជាដើម ដែលនេះមានន័យថា ដីនឹងមានតម្រូវការខ្ពស់ ហើយតម្លៃរបស់វានឹងកើនឡើងលឿនផងដែរ ។

៤.កត្តាបញ្ហាផ្លូវច្បាប់៖ មុននឹងសម្រេចចិត្តទិញដីធ្លី លោកអ្នកមិនគួរមើលរំលងផ្នែកច្បាប់នោះទេ ។ លោកអ្នកត្រូវបា្រកដថា ដីធ្លីនោះមានសុវត្ថិភាពដែលទទួលស្គាល់ពេញលេញត្រឹមត្រូវស្របច្បាប់ ជាពិសេសពីអាជ្ញាធរ និងការទទួលស្គាល់ដោយថ្នាក់ជាតិ (ក្រសួងរបៀចំដែនដី នគរូបនីយកម្ម និងសំណង់) ទាំងទំហំដី ក្បាលដី ប្លង់ទន់ និងប្លង់រឹង ​។

ចំណុចសំខាន់ៗទាំង ៤ខាងលើនេះ ជាគំនិត និងជាទុនសម្រាប់អ្នកដែលចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ឬអ្នកដែលកំពុងប្រឡូកគួរសិក្សាស្វែងយល់ស៊ីជម្រៅឱ្យបានលម្អិតច្បាស់លាស់ ដើម្បីជៀសវាស់នូវការខាតបង់លុយ ខាតបង់ពេលវេលា ខាតបង់ទាំងកម្លាំងកាយចិត្ត និងការបរាជ័យជាដើម ៕ 

រៀបចំអត្ថបទដោយ៖ CBN - Asia

Monday, June 7, 2021

 វិធីសាស្ត្រធំ៣ ធ្វើឲ្យអ្នកជ្រុលខ្លួនធ្លាក់ក្នុងការវិនិយោគបោកប្រាស់ ទាំងមិនដឹងខ្លួន!

ការបោកប្រាស់មានច្រើនទម្រង់ និងច្រើនរូបភាព ហើយក្រុមជនអ្នកបោកប្រាស់តែងព្យាយាមរកនូវវិធីសាស្ត្រថ្មីៗ ដើរឲ្យទាន់សម័យកាល និងប្រើមនោគមន៍វិជ្ជា ធ្វើឲ្យយើងផុងខ្លួនដកលុយចេញពីហោប៉ាវ ដែលខំប្រឹងប្រែងរកយ៉ាងលំបាក ទៅឲ្យពួកគេស្រួលៗ នៅទីបំផុតលុយដើមក៏បាត់ ឯភាគលាភក៏មិនបាន។ រឿងរ៉ាវឈឺចាប់ទាំងអស់នេះកើតឡើង សុទ្ធតែមានហេតុ ទើបមានផល ដូចពាក្យបុរាណលោកបានពោលថា “បើគ្មានភ្លើង ក៏គ្មានផ្សែងដែរ

CBN - Asia សូមលើកបង្ហាញពីហេតុផលធំ៣ ដែលធ្វើឲ្យមនុស្សជាច្រើនបានផុងខ្លួនធ្លាក់ក្នុងការវិនិយោគបោកប្រាស់ ឬចាញ់បោកជនខិលខូចអស់លុយពីខ្លួន ខ្លះហ៊ានលក់ទាំងទ្រព្យសម្បត្តិគ្រួសារ ដាក់បញ្ចាំផ្លង់ផ្ទះផ្លង់ដី ចុងក្រោយនាំវិប្បដិសារីដល់ខ្លួនឯង និងអ្នកជុំវិញខ្លួន៖

១) ខ្វះព័ត៌មានក្នុងការសម្រេចចិត្ត៖ មនុស្សដែលងាយធ្លាក់ទៅក្នុងរណ្តៅចាញ់បោកគេ ភាគច្រើនគឺពុំបានប្រមូល និងស្វែងយល់ពីព័ត៌មានឲ្យបានគ្រប់គ្រាន់ ដែលជាប្រភពក្នុងការររិះគិតពិចារណា ប្រៀបធៀប វែកញែកថ្លឹងថ្លែង ខុស និងត្រូវ ឲ្យសមហេតុផលទេ។ ការជឿទាំងងងឹតងងុល ហ៊ានធ្វើរឿងទាំងមិនទាន់យល់ច្បាស់ ធ្វើការសម្រេចចិត្តតាមអារម្មណ៍ និងនាំឲ្យអ្នកទៅកាន់ហានិភ័យខ្ពស់បំផុត ក្នុងការបាត់បង់លុយកាក់ដោយងាយៗ។

២) ចង់ជោគជ័យដោយបានចំណូលទាំងមិនចាំបាច់ធ្វើអ្វី៖ ជាការពិត ពុំមានអ្វីបានមកដោយស្រួលនោះទេ ភាគច្រើន រាល់អ្វីៗដែលមនុស្សទទួលបានមកដោយងាយៗ ដោយមិនបានឆ្លងកាត់ការបញ្ចេញកម្លាំងពលកម្ម ឬកម្លាំងបញ្ញាទេនោះ ប្រហែលជាវាគ្រាន់តែជាធ្នាក់ ដែលនឹងរុញមនុស្សដែលខ្វះការត្រិះរិះពិចារណា ឬមានចិត្តលោភលន់ឱ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល ឬខាតបង់លុយកាកទ្រព្យសម្បត្តិក៏ថាបាន។ ​ប៉ុន្តែរាល់ការបោកប្រាស់ទាំងអស់វាមិនមែនជាកំហុសរបស់ជនរងគ្រោះទាំងស្រុងនោះទេ វាក៏មកពីភាពវៃឆ្លាតរបស់ជនទាំងនោះផងដែរ។

៣) អត់មានចំណេះដឹងក្នុងការប្រើលុយ៖ ការចំណេះដឹងក្នុងការប្រើប្រាស់ចរន្តសាច់ប្រាក់ពិតជាសំខាន់ណាស់ ប្រសិនបើមិនបានស្វែងយល់ឲ្យស៊ីជម្រៅទេ អ្នកអាចនឹងចាញ់បោកគេ ព្រោះអ្នកមិនដឹងថាចរន្តលុយទាំងនោះវាធ្វើការយ៉ាងដូចម្តេចនោះទេ។ នេះគឺជាចំណុចស្លាប់រស់ មិនថាចំពោះការវិនិយោគ ការប្រកបអាជីវកម្មរបររកស៊ី ឬកិច្ចការងារដែលពាក់ព័ន្ធជាលុយឡើយ។

អ្នកដែលកំពុងមានជីវភាពយ៉ាប់យឺន ធ្វើការងារហត់នឿយប្រាក់ខែតិច ប្រាក់ចំណូល និងអ្នកដែលអ្នកមិនសូវមានចំណេះដឹង ហើយមានចិត្តចង់បានអ្វីមួយស្រួលៗ ងាយៗ ចង់បានចំណេញច្រើន និងលោភលន់ខ្លាំង គឺងាយនឹងជនបោកប្រាស់ទាំងនោះ អាចបោកបានងាយៗ។

ពាក្យបោកទាំងនោះរួមមាន សេរីភាពហិរញ្ញវត្ថុ ការវិនិយោគ ចំណូលអកម្ម និងពាក្យថា មនុស្សជោគជ័យ ជាដើម។ ពាក្យទាំងនេះមិនខុសឆ្គងអ្វីនោះទេ តែអ្នកយកមកប្រើទេ ដែលច្រើនប្រើជាគន្លឹះបោកប្រាស់អ្នកដទៃ គេនិយាយលួងលោម បំបាក់ទឹកចិត្ត បង្ហាញផ្លូវទាល់ក្នុងដំណើរជីវិត ធ្វើឱ្យយើងយល់ថា វាជាការពិត និងសមចាប់ផ្តើមចាប់យកអ្វីមួយថ្មីពិតមែន។

ការចាប់យកអ្វីមួយថ្មីនេះ ជាការបោះជំហានដ៏ល្អ ប៉ុន្តែប្រការសំខាន់គឺចាប់យកទាំងខុស ចាប់យកទាំងមិនច្បាស់លាស់ ហេតុតែចង់គេចផុតពីជីវិតដ៏លំបាក ជីវិតដែលស្មុគស្មាញ នឿយហត់ច្រើន ខំទៅស្រវ៉ាចាប់អ្វីមួយថ្មីទាំងទទឹងទិស បង្កហានិភ័យឱ្យខ្លួនឯងកាន់តែខ្ពស់ ខាតពេល ខាតលុយ និងខាតទឹកចិត្តកាន់តែធ្ងន់ធ្ងរ។

ការណែនាំ៖ ប្រសិនបើអ្នកមិនយល់ទេ មិនច្បាស់លាស់ក្នុងចិត្តទេ គប្បីរកអ្នកមានជំនាញច្បាស់លាស់ ឬគេចចេញតែម្តងទៅ៕

រៀបចំអត្ថបទដោយ៖ CBN - Asia

Thursday, June 3, 2021

អាជីវកម្ម ១ ប្រភេទដែលខ្មែរយើងគួរតែពិចារណារកស៊ី ព្រោះជនជាតិចិននៅខ្មែរកំពុងតែមានតម្រូវការបំផុត!

បច្ចុប្បន្ននេះ បើនិយាយពីភ្ញៀវចិនដែលបានមករស់នៅខ្មែរ យ៉ាងហោចណាស់ក៍មិនតិចជាង ១ លាននាក់ដែរដូច្នេះសហគ្រិនមួយចំនួននៅកម្ពុជា គួរតែចាប់ឱកាសល្អនេះឲ្យបាន ក្នុងការបង្កើតមុខរបររកស៊ី១នេះ ដែលចិននៅស្រុកខ្មែរយើងកំពុងតែត្រូវការខ្លាំងបំផុត ។ ខាងក្រោមនេះ គឺជាការបង្ហាញ បុខរបរមួយ ដែលចិននៅស្រុក

ខ្មែរកំពុងមានតម្រូវការខ្លាំងបំផុត ។ 

១. របរបោះដុំគ្រឿងសមុទ្រនៅកម្ពុជា៖

របរបោះដុំគ្រឿងសមុទ្រ ជារបរមួយដែលកំពង់តែមានតម្រូវការខ្លាំងណាស់ សម្រាប់អ្នកនៅកំពង់សោម កំពត និងខេត្តកែបជាដើម ពួគាត់អាចចាប់របរមួយនេះក្នុងការបោះដុំ ទៅអោយភ្ញៀវចិន​នូវគ្រឿងសមុទ្រគ្រប់ប្រភេទ ដែលភ្ញៀវចិនកំពុងតែត្រូវការបំផុត ដូចជាបង្កងយក្ស ក្តាម អយស្ទើ និងមឹកជាដើម ។ វាជាឱកាសរកស៊ីមួយយ៉ាងល្អផងដែរ ដែលសព្វថ្ងៃនេះពុំទាន់មានច្រើនឡើយ នូវមុខរបរដែលមានសក្តានុពនេះ ហើយក៍ពុំទាន់មានអ្នករកសុីច្រើនដែរ  នៅក្នុងពេលបច្ចុប្បន្ននេះ៕ បញ្ជាក់ថា នៅពេលស្ថានភាពកូវីត១៩ ធូស្រាល ពេលនោះជន

ជាតិចិនចាប់ផ្តើមចូលមកបណ្តើរៗ នោះជាឱកាសគួរតែពិចារណា។

រៀបចំអត្ថបទដោយ៖ CBN - Asia

Wednesday, June 2, 2021

CBN - Asia: តើយុវជនកម្ពុជា គួរផ្តោតលើរឿងសំខាន់អ្វីខ្លះ និងត្រូ...

CBN - Asia: តើយុវជនកម្ពុជា គួរផ្តោតលើរឿងសំខាន់អ្វីខ្លះ និងត្រូ...: តើយុវជនកម្ពុជា គួរផ្តោតលើរឿងសំខាន់អ្វីខ្លះ និង ត្រូវត្រៀមខ្លួនអ្វីខ្លះ ដើម្បីក្លាយជាសហគ្រិនក្នុងយុគស័យថ្មីនេះ? បើតាមលោក ឈុំ ឈន់ ជាស្ថាបនិក...

តើយុវជនកម្ពុជា គួរផ្តោតលើរឿងសំខាន់អ្វីខ្លះ និងត្រូវត្រៀមខ្លួនអ្វីខ្លះ ដើម្បីក្លាយជាសហគ្រិនក្នុងយុគស័យថ្មីនេះ?

បើតាមលោក ឈុំ ឈន់ ជាស្ថាបនិកសម្បត្តិជនគ្រុប និងអ្នកជំនាញអចលនទ្រព្យយូរឆ្នាំ បានចែករំលែកនូវរឿងសំខាន់ៗចំនួន ៥ ដែលយុវជនកម្ពុជា គួរផ្តោតលើការពង្រឹងគុណភាពចំណេះដឹងផ្នែកស្រាវជ្រាវ ស្វែងរកបទពិសោធន៍ឱ្យបានច្រើន ជាជាងទុកពេលទំនេចោដើល ដើម្បីក្លាយជាសហគ្រិនក្នុងយុគសម័យថ្មីឧស្សាហកម្ម ៤.០ រួមមាន៖

១.ចូលបម្រើការងារជាភ្នាក់ងារទីផ្សារ ឬភ្នាក់ងារដឹកជញ្ជួន៖ នៅក្រុមហ៊ុនណាមួយៗ ដើម្បីបានរៀនសូត្រ ស្វែងយល់ សិក្សាភូមិសាស្ត្រ បង្កើនចំណេះដឹង បង្កើនទំនាក់ទំនង បង្កើនសមត្ថភាព និងជាប្រភពកសាងប្រាក់ចំណូលបន្ថែមផងដែរ ។

២.វិស័យកសិកម្ម ការដាំដុះ ឬចិញ្ចឹមសត្វ៖ ដើម្បីសិក្សារយកចំណេះ ជំនាញ និងបទពិសោធន៍ រៀបចំតាមស្តង់ដារ ត្រៀមផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬក៏ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មបំពេញតាមលក្ខខណ្ឌស្តង់ដារត្រៀមនាំចេញក្រៅប្រទេស ។ កសិឧស្សាហកម្ម ឬសិប្បកម្ម ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក ឬវេចខ្ចប់ផលិតផលត្រៀមសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទេស ។

៣.ត្រូវផ្តោតលើជំនាញជាក់លាក់ ភាសាបរទេស ឬកុំព្យូទ័រ៖ ត្រូវស្វែងយល់ និងរៀនសូត្រពីភាសាបរទេសជិតខាងយើង ជាពិសេសប្រទេសជាដៃគូជំនួញយើង និងជំនាញកុំព្យូទ័រ ការចេះគ្រប់គ្រងកម្មវិធី វាយអត្ថបទ និងចេះផ្ញើ Email ឆ្លើយឆ្លងគ្នា ឬចេះពីរបៀបបច្ចេកវិទ្យាទីផ្សារតាម Internet ថែមទៀត ។

៤.ស្វែងយល់ការទិញលក់ទំនិញឆ្លងប្រទេស៖  ត្រូវរៀនស្រាវជ្រាវពីផ្សារក្រុមហ៊ុនធំៗនៅក្រៅប្រទេស ដែលយើងអាចបញ្ជាទិញទំនិញដែលមានតម្លៃធូរៗ ពីម្ចាស់ដើម រោងចក្រ ឬក្រុមហ៊ុនផ្ទាល់ៗនៅក្រៅប្រទេស ។ យើងរៀនឆែកមើលមុខទំនិញលើទីផ្សារអនឡាញ ការប្រើប្រាស់ Email ទាក់ទងគ្នា ការចេះពិនិត្យមើលទំនិញ ការបញ្ជាទិញ ការប្រើប្រាស់វីសាកាត ឬក្រុមហ៊ុនដឹកជញ្ជួនឆ្លងប្រទេស និងការត្រួតពិនិត្យមើលទំនិញជាដើម ៕

រៀបចំអត្ថបទដោយ៖ CBN - Asia

​​ ដីផ្ទាល់ខ្លួន លក់ប្រញាប់   និងបន្ទាន់ លុយខ្លាំង  ! ប្រវត្តិដី៖ ដីមានប្រវត្តិល្អ និងជាដីម្ចាស់ផ្ទាល់ មិនជាប់ធនាគារ តំលៃ៖  លក់តម្លៃក្រោមទីផ...