Friday, May 28, 2021

គំនិតអាជីវកម្ម៖ ឧកញ៉ា កែវ មុំ៖ ខ្ញុំ​ខ្វះ​ទុន ខ្វះ​ចំណេះ តែ​ខ្ញុំ​មិន​ខ្វះ​គំនិត​ទេ!

“ខ្ញុំ​មិន​មាន​ទុន​ច្រើន​ទេ ហើយ​ក៏​រៀន​មិន​បាន​ច្រើន​ដែរ តែ​ខ្ញុំ​មិន​ខ្លាច​ក្នុង​ការ​គិត​ចំពោះ​ការ​រក​ស៊ី​នោះ​ទេ ហើយ​គំនិត​នេះ​ហើយ គឺ​ជា​កម្លាំង​មួយ​ដ៏​ខ្លាំងក្លា​ជំរុញ​ឲ្យ​ខ្ញុំ​បាន​មក​ដល់​ទី​នេះ” នេះ​គឺ​ជា​ប្រសាសន៍​របស់​ឧកញ៉ា កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី។

គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មាន​អាយុកាល​១៥​ឆ្នាំ​ហើយ ដែល​អាច​និយាយ​បាន​ថា ជា​សហគ្រាស​មួយ​លេច​ធ្លោ​ដែរ ក្នុង​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា។ ប៉ុន្ដែ ទម្រាំ​អាច​ឈរ​ជើង​មក​ដល់​ចំណុច​នេះ អាជីវកម្ម​មួយ​នេះ​ក៏​ធ្លាប់​បាន​ហែល​ឆ្លង​កាត់​នូវ​ការ​លំបាក​មិន​តិច​នោះ​ដែរ។ 

ឧកញ៉ា កែវ មុំ ដែល​ជា​ស្ត្រី​មួយ​រូប​នៅ​ពីក្រោយ​ការ​រីក​លូតលាស់​របស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី នេះ បាន​លើក​ឡើង​ថា ការ​ដើរ​មកដល់​បច្ចុប្បន្ន​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្ដែ វា​បាន​មក​ពី​ការ​តស៊ូ និង​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់​សស្រាំ​ពី​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​ទាំង​អស់។ 

កើត​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ឆ្លងកាត់​នូវ​របប​ជូរ​ចត់​ដូច​ប្រជាជន​ខ្មែរ​ទូទៅ​ដែរ ឧកញ៉ា កែវ មុំ បាន​លើក​ឡើង​ថា ការ​ចាប់​ផ្ដើម​ជីវិត​ក្នុង​វិថី​អាជីវកម្ម​របស់​គាត់ គឺ​ផ្ដើម​ឡើង​ពី​បាត​ដៃ​ទទេ​ដូច​គេ​ឯង​ក្នុង​សម័យ​នោះ​ដែរ។ 

ក្រោយ​ពី​បាន​រំដោះ​ពី​របប​ខ្មែរ​ក្រហម ឪពុក​ម្ដាយ​ឧកញ៉ា កែវ មុំ បាន​ប្រកប​របរ​រកស៊ី​ជា​​អ្នក​លក់​ដូរ​ភេសជ្ជៈ​ធម្មតា​ប៉ុណ្ណោះ ហើយ​នៅ​អំឡុង​ពេល​នោះ គាត់​មិន​សូវ​ជា​​មាន​ពេល​វេលា​រៀនសូត្រ​ដិតដល់​នោះ​ទេ ដោយសារ​តែ​ត្រូវ​ជួយ​លក់​ដូរ​ឪពុក​ម្ដាយ ព្រោះ​ពួកគាត់​មាន​បញ្ហា​សុខភាព។ លុះ​ក្រោយ​មក ឧកញ៉ា កែវ មុំ បាន​ជួប​នឹង​ថៅកែ​ជនជាតិ​សាំងហ្គាពួរ​ម្នាក់ ដោយ​ថៅកែ​នោះ​បាន​ប្រាប់​ថា បើ​ចង់​ក្លាយ​ជា​អ្នក​មាន ឬ​អ្នក​ជំនួញ​ជោគជ័យ គាត់​មិន​អាច​នៅតែ​បន្ត​លក់ដូរ​តាម​ផ្ទះ​បែប​នេះ​បាន​ទេ គាត់​ត្រូវ​មាន​របរ​មួយ​ក្នុង​ដៃ​ជាក់លាក់​ជាង​នេះ នោះ​គឺ​ការ​នាំចូល​ផលិតផល​មក​លក់​ផ្ដាច់​មុខ ខណៈ​ដែល​កាល​ពី​សម័យ​នោះ ទីផ្សារ​កម្ពុជា​មាន​តម្រូវការ​នាំចូល​ទំនិញ​ប្រើប្រាស់​ស្ទើរ​តែ​គ្រប់​មុខ។

ការ​ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម​លើក​ដំបូង​ត្រូវ​បាន​ចាប់ផ្ដើម ជាមួយ​នឹង​ការ​ចូលរួម​ជ្រោមជ្រែង​ពី​ដៃគូ ខណៈ​ដែល​ពេល​នោះ សហគ្រាស​ផលិត​នំ​ស្រួយ លីលី នេះ បាន​ផ្ដើម​ឡើង​ជាមួយ​បុគ្គលិក​តែ​ជាង ២០​នាក់​ប៉ុណ្ណោះ បើ​គិត​មក​ទល់​ពេល​នេះ បុគ្គលិក​មាន​ប្រមាណ ២៥០​នាក់​ហើយ។ 

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​អំពី​ការ​លំបាក​ក្នុង​ដំណើរ​អាជីវកម្ម​នេះ ឧកញ៉ា កែវ មុំ បាន​មាន​ប្រសាសន៍​ថា ការ​លំបាក​មាន​ច្រើន​រាប់​មិន​អស់​ឡើយ ដូចជា បញ្ហា​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ប្រើ​ប្រាស់ និង​ការ​គ្រប់គ្រង​ផ្សេងៗ ជាដើម។ ប៉ុន្ដែ ការរៀន​សូត្រ​ពី​ការ​លំបាក​ទាំង​នោះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ដោះ​បញ្ហា នោះ​ទើប​ជា​រឿង​ដ៏​មាន​តម្លៃ​បំផុត។

ឧកញ៉ា កែវ មុំ បាន​អះអាង​ថា វា​មាន​តម្លៃ គឺ​ដោយសារ​តែ​គាត់​បាន​ចាត់​ទុក​បញ្ហា គឺ​ជា​ឱកាស​សម្រាប់​ការ​លូតលាស់ កាលណា​យើង​អាច​រក​ដំណោះស្រាយ​បាន​សម្រាប់​ដោះ​បញ្ហា​បាន​កាន់​តែ​ច្រើន នោះ​ឱកាស​អភិវឌ្ឍ​ខ្លួន​របស់​យើង​ក៏​មាន​កាន់តែ​ច្រើន​ដែរ ហើយ​ត្រូវ​ចងចាំ​ដែរ​ថា បញ្ហា គឺ​មាន​មិនចេះ​ចប់​នោះ​ទេ។

ជុំវិញ​យុទ្ធសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ជំនួញ​វិញ សហគ្រិន​ស្ត្រី​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​រូប​នេះ បាន​គូស​បញ្ជាក់​ថា ការ​ផ្ដោត​លើ​ការ​ផលិត​នូវ​ផលិតផល ឬ​សេវា​កម្ម ដែល​មាន​គុណភាព​ខ្ពស់ តាម​ស្ដង់ដារ និង​តម្រូវការ គឺ​ជា​កត្តា​ស្លាប់​រស់​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ។ 

នៅ​ក្នុង​គោលការណ៍​ជំនួញ​របស់​ឧកញ៉ា កែវ មុំ គុណភាព​ផលិតផល​ជា​រឿង​សំខាន់​បំផុត​ទី១ រីឯ ប្រាក់​ចំណេញ គឺ​ជា​រឿង​បន្ទាប់។ នៅ​ពេល​ដែល សហគ្រិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រាក់​ចំណេញ​ជា​ធំ នោះ​មិន​ថា ការ​ផលិត​ផលិតផល ឬ​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នោះ​ទេ រមែង​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ច្រើន និង​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង។ ដូច្នេះ​ហើយ ទើប​ការ​ផលិត​របស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព និង​អនាម័យ​ជា​ចម្បង តួយ៉ាង ការ​គ្រប់គ្រង​ប្រតិបត្តិការ​មាន​បែងចែក​ទៅ​តាម​ផ្នែក​ផ្សេង​គ្នា ដូចជា​ផ្នែក​ត្រួត​ពិនិត្យ​គុណភាព និង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍ ជាដើម។

គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី មាន​ផលិត​ទំនិញ​ជាង​៣០​មុខ និង​បាន​ធ្វើការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ជាង ១០​ប្រទេស ហើយ​នៅ​ឆ្នាំ​២០១៨​នេះ​ទៀត​សោត ក្រុមហ៊ុន​នេះ​ក៏​គ្រោង​នឹង​ពង្រីក​សមត្ថភាព​រោងចក្រ​ថ្មី​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​ការ​ផលិត​មាន​កាន់តែ​ធំ​ជាង​មុន ពោល​គឺ​នឹង​កើន​ឡើង​៣​ដង នៃ​សមត្ថភាព​ផលិត​នា​ពេល​បច្ចុប្បន្ន។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ ក៏គ្រោង​នឹង​បន្ថែម​ការ​ផលិត​ផលិតផល​ថ្មី គឺ​ដំណាប់​ផ្លែ​ឈើ​ក្រៀម​សម្រាប់​នាំ​ចេញ​ផង​ដែរ ដែល​វា​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ទីផ្សារ​កសិផល​ក្នុង​ស្រុក​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ។ 

ជា​ទិសដៅ​នៅ​ថ្ងៃ​អនាគត ឧកញ៉ា កែវ មុំ បាន​គូស​បញ្ជាក់ថា នឹង​ជំរុញ​ពង្រីក​សមត្ថភាព​ផលិត​របស់​រោងចក្រ​នំ​ស្រួយ លីលីនេះ ឲ្យ​កាន់​តែ​មាន​វិសាលភាព​​​​ធំ​ជាង​នេះ​ថែម​ទៀត និង​មាន​ចក្ខុវិស័យ​ចង់​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន ក៏​ដូចជា​សហគ្រាស​ក្នុង​ស្រុក​គំរូ​មួយ សម្រាប់​សហគ្រាស​ផ្សេង​ទៀត អាច​រៀនសូត្រ​តាម តាមរយៈ​ការ​ផលិត​នូវ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ ស្រប​ទៅ​តាម​ស្ដង់ដារ និង​អនាម័យ៕ ប្រភពព័ត៌មាន៖ ខេមបូណូមីស

Wednesday, May 26, 2021

តើការទិញផ្ទះបង់រំលស់ផ្ទាល់ជាមួយម្ចាស់គម្រោង ឬបង់រំលស់តាមធនាគារ ខុសគ្នាដូចម្ដេច

សព្វថ្ងៃនេះ គម្រោងអភិវឌ្ឍលំនៅដ្ឋានរីកដុះដាលដូចផ្សិត មិនត្រឹមតែនៅកណ្ដាលក្រុងភ្នំពេញនោះទេឥឡូវគឺរាលដាលទៅដល់តំបន់ជាយៗក្រុង នៅស្ទើរតែគ្រប់ទិសតំបន់។ ខណៈទីផ្សារផ្ទះល្វែង ផ្ទះបុរី និងលំនៅដ្ឋានប្រភេទផ្សេងៗកាន់តែលូតលាស់ ភាពសម្បូរបែបនៃលក្ខខណ្ឌទិញលក់ ក៏បានបង្កភាពងាយស្រួលដល់អ្នកទិញដែរ។

ម្ចាស់គម្រោងអភិវឌ្ឍលំនៅដ្ឋានខ្លះ ផ្ដល់លក្ខខណ្ឌឲ្យអ្នកទិញអាចបង់រំលស់ផ្ទះដោយផ្ទាល់ជាមួយខ្លួន ដោយមិនចាំបាច់មានបង់ប្រាក់ខ្លះជាមុនថែមទៀតផង។ ម្ចាស់គម្រោងលំនៅដ្ឋានខ្លះ តម្រូវឲ្យអ្នកទិញបង់រំលស់តាមរយៈធនាគារ។

តើការទិញផ្ទះបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង និងបង់រំលស់តាមរយៈធនាគារ តើខុសគ្នាយ៉ាងដូចម្ដេចតើមួយណាវិជ្ជមាន ឬល្អជាង?

ជុំវិញសំណួរខាងលើនេះ លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting (EMC) បានផ្ដល់សម្ភាសខ្លីជាមួយ ខេមបូណូមីស ដោយលោកមានប្រសាសន៍ថា ជារួម ការទិញផ្ទះបង់រំលស់តាមរយៈកម្ចីពីធនាគារមានផលវិជ្ជមានច្រើនជាងការបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង។ ប៉ុន្តែ ដំណើរការនៃការបង់រំលស់តាមរយៈធនាគារមានភាពស្មុគស្មាញជាងការបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោង។ ការបង់រំលស់ដោយផ្ទាល់ជាមួយម្ចាស់គម្រោងមិនមានភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងដូចធនាគារនោះទេឲ្យតែអតិថិជនចង់ទិញ ហើយយល់ថា ខ្លួនមានលទ្ធភាពបង់រំលស់ ក៏អាចធ្វើបានភ្លាមដោយកក់ប្រាក់តិចតួច។

លោក ង៉ែត ជូ បញ្ជាក់ឲ្យដឹងថា ហានិភ័យធំៗទាក់ទិននឹងការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គម្រោង រួមមានអតិថិជន ភាគច្រើន មិនបានសិក្សាពីលទ្ធភាពនៃការបង់រំលស់របស់ខ្លួនបានជាក់លាក់ដូចដែលធនាគារបានធ្វើនោះទេ និងមិនបានសិក្សាពីភាពស្របច្បាប់នៃគម្រោង ក៏ដូចជាកម្មសិទ្ធិនៃផ្ទះដែលខ្លួនបានទិញនោះដែរ។ផ្ទុយទៅវិញ ការបង់រំលស់តាមរយៈធនាគារមានផលវិជ្ជមាន និងបានកាត់បន្ថយនូវហានិភ័យជាច្រើន សម្រាប់អតិថិជនដែលទិញផ្ទះ ដូចជា៖

១)មុននឹងផ្តល់កម្ចីធនាគារធ្វើការសិក្សាពីភាពស្របច្បាប់នៃគម្រោង និងឯកសារកម្មសិទ្ធិរបស់ផ្ទះ។ ធនាគារនឹងមិនផ្តល់កម្ចីនោះទេ ប្រសិនបើគ្មានភាពស្របច្បាប់។

២)កម្មសិទ្ធិកាន់កាប់ផ្ទះស្របច្បាប់ក៏បានផ្ទេរទៅឲ្យអតិថិជនផងដែរ មុននឹងដាក់បញ្ចាំជាមួយធនាគារ។ ផ្ទុយទៅវិញបើបង់រំលស់ជាមួយម្ចាស់គម្រោងផ្ទាល់ កម្មសិទ្ធិកាន់កាប់ផ្ទះនៅតែជារបស់ម្ចាស់គម្រោង ដរាបណាការបង់រំលស់មិនទាន់បានបញ្ចប់។

៣)មុននឹងផ្តល់កម្ចី ធនាគារក៏សិក្សាពីលទ្ធភាពសងត្រលប់របស់អតិថិជនយ៉ាងប្រយ័ត្នប្រយែង។

៤)មុននឹងផ្តល់កម្ចី ធនាគារធ្វើការវាយតម្លៃផ្ទះទៅតាមតម្លៃទីផ្សារ ដែលជាទូទៅ មិនសូវមានតម្លៃខ្ពស់ដូចតម្លៃលក់ដោយម្ចាស់គម្រោងនោះទេ។ ម្យ៉ាងទៀត ការតម្រូវឲ្យមានប្រាក់បង់ជាមុនយ៉ាងតិចប្រហែល២៥% នៃតម្លៃផ្ទះ ក៏បានកាត់បន្ថយនូវហានិភ័យជាច្រើនសម្រាប់អតិថិជន ដែរ។

៥)បន្ថែមលើចំណុចវិជ្ជមានខាងលើអត្រាការប្រាក់ដែលកំណត់ដោយធនាគារមានកម្រិតទាបជាងអត្រាការប្រាក់កំណត់ដោយម្ចាស់គម្រោងរហូតដល់ទៅចន្លោះ ពី ៤% ទៅ ៥% ឯណោះ (ជាទូទៅធនាគារកំណត់ការប្រាក់ប្រមាណ ៧% ឬ ៨% ក្នុង១ឆ្នាំ ខណៈដែលម្ចាស់គម្រោងកំណត់ការប្រាក់ជាមធ្យម ១២% ក្នុង១ឆ្នាំ)៕ នេះជាការចេញផ្សាយពី៖ Business Cambodia

Tuesday, May 25, 2021

 ហាង 7-Eleven គ្រោងបើកឲ្យបាន៦សាខានៅកម្ពុជាក្នុងឆ្នាំនេះ ខណៈសាខាដំបូងនឹងបើកនៅខែមិថុនា

        ក្រុមហ៊ុនលក់រាយដ៏ល្បីនៅលើពិភពលោក 7-Eleven ដែលមានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិក និងមានហាងទំនិញជាង ៧ម៉ឺនហាង នៅជុំវិញពិភពលោក នឹងបើកដំណើរការសាខាដំបូងរបស់ខ្លួន នៅកម្ពុជា នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១នេះ នៅតំបន់ព្រែកព្នៅ និងសាខាទី២នៅតំបន់ព្រែកលៀប តាមបណ្ដោយផ្លូវជាតិលេខ៦អា។ បើតាមផែនការក្រុមហ៊ុន CP All ដែលជាក្រុមហ៊ុននាំចូលហាង 7-Elevenមកកម្ពុជាគ្រោងនឹងបើកឲ្យបានយ៉ាងណាស់ចំនួន៦សាខានៅក្នុងឆ្នាំ២០២១នេះ។ ប្រភព័ត៌មាន៖ ខេមបូណូមីស។



Friday, May 21, 2021

         មានហេតុផលអ្វីខ្លះ ចំពោះការទិញអចលនទ្រព្យ តាមការអូសទាញ ដោយមិនបានគិតពិចារណា?

    មិនមែនជារឿងងាយទេ ដែលបានចំណាយលុយរាប់ពាន់ទៅទិញអចលនទ្រព្យមួយកន្លែងដោយស្តាប់តាមការអូសទាញដោយមិនបានគិតពិចារណា។ គ្រប់គ្នាដឹងហើយថា ទម្រាំតែរកបានលុយបានមួយរយៗ មិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយ មុននឹងសម្រេចចិត្តទិញអចលនទ្រព្យនៅតំបន់ណាមួយ ដោយស្តាប់តាមការអូសទាញពីនរណាម្នាក់នោះ អ្នកត្រូវគិតឱ្យបានល្អិតល្អន់ថា តើវាផ្តល់ផលឱ្យអ្នកកម្រិតណា? បើគិតមិនដល់ចំណុចនេះទេ នោះនឹងធ្វើឱ្យអ្នកខាតបង់លុយ នឹងជួបប្រទះនូវហានិភ័យខ្ពស់ជាក់ជាមិនខាន។  

    នេះបើតាមការឱ្យដឹងពីលោក វង្ស ភក្តី ដែលជាសមាជិកនៅសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាស្ថាបនិកស្ថាប័នបណ្ដុះបណ្ដាល Home Business Research (https://www.facebook.com/homebusinessresearchofficail) បានបង្ហាញពីចំណុចខ្លះៗទៅការទិញអចលនទ្រព្យតាមការអូសទាញ ដោយមិនបានគិតពិចារណា ក្នុងនោះរួមមាន៖ 

១. អាចមានបញ្ហាផ្លូវច្បាប់ ព្រោះមិនបានសិក្សាឱ្យបានស៊ីជម្រៅ  

២. ទីតាំងមិនសូវល្អ ព្រោះជឿតាមអ្នកនាំ ដោយមិនបានចុះទៅមើលដោយខ្លួនឯង  

៣. ទិញទាំងបង្ខំ ឬ ក្រែងចិត្ត ជួបបញ្ហាសេដ្ឋកិច្ច បង្វិលលុយមិនទាន់ លក់វិញខាតក៏មាន  
៤. ម្ចាស់គម្រោង មិនមានបទពិសោធន៍ក្នុងការសាងសង់ គុណភាពមិនសូវល្អ  
៥. ជាប់បំណុលអាក្រក់ ពេលសម្រេចចិត្តលឿនតាមគ្នា ខ្ចីបុលគេមកទិញ  
៦. ទិញតាមគ្នា ដោយមិនមានជំនាញច្បាស់លាស់ ជាប់គាំងគម្រោងកណ្តាលទី ខាតពេល 

    ជាមួយគ្នានេះដែរ លោកក៍បានបញ្ជាក់ផងដែរថា៖ បញ្ហាខាងលើនេះ ភាគច្រើនគឺជាការអូសទាញឲ្យទិញពីអ្នកលក់ដែលគ្មានជំនាញច្បាស់លាស់ ឬពីមិត្តភក្តីដែលទើបផែចាប់ផ្តើម ប្រឡូកក្នុងវិស័យអចលនទ្រព្យ។

    គួរជម្រាបថា៖ មិនមែនរាល់ការទិញអចលនទ្រព្យតាមការអូសទាញទាំងអស់ សុទ្ធតែអាក្រក់នោះទេ។ ដូច្នេះប្រសិនបើបងប្អូន ចង់ទិញអចលនទ្រព្យណាមួយ ឬក៍ស្តាប់តាមការណែនាំពីនណាម្នាក់ឲ្យទៅទិញនូវគម្រោងណាមួយនោះ គឺទាមទារឲ្យបងប្អូនសិក្សាឲ្យបានច្បាស់លាស់ ទៅលើអ្នកណែនាំនោះ ក៍ដូចជាគម្រោងនោះឲ្យល្អិតល្អន់ជាមុនសិន ទើបទិញទៅទទួលបានផល និងជៀសវាងពីហានិភ័យផងដែរ។ ប្រភពព័ត៌មាន៖ Business Cambodia

Tuesday, May 18, 2021

គួទិញផ្ទះ ដែលចំណេញទាំងការរស់នៅ និងអាចរកសុីបាន និងមានទីតាំងល្អបំផុត!

       ☑ វាជាការសម្រេចចិត្តដ៍ត្រឹមត្រូវ ក្នុងការទិញផ្ទះ

       តម្លៃនេះ និងនៅពេលនេះ!

ក្រុមហ៊ុនស៊ុភើលែន ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលបាន និងកំពុងតែអភិវឌ្ឍលំនៅឋាន តម្លៃសមរម្យ នៅក្នុងខេត្តសៀមរាបនេះ ហើយកំពុងតែមានការគាំទ្រពីអតិថិជនដៃគូ ក្នុងស្រុកជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ។

          ☑ តម្រូវការផ្ទះអាជីវកម្ម៖

នៅក្នុងគម្រោងថ្មីនេះ ក្រុមហ៊ុនយើងខ្ញុំបានអភិវឌ្ឍផ្ទះអាជីវកម្ម ដែលអាចប្រកបរបររសុីបាន សម្រាប់អតថិជន ដែលមានតម្រូវការលើផ្ទះប្រភេទនេះ។

          ☑ ទីតាំងនៃផ្ទះអាជីវកម្មល្អបំផុត៖

គម្រោងថ្មីនេះ មានទីតាំងជាប់ផ្លូវរដ្ឋ១៥ម៉ែត្រ នៅនៅជាប់ផ្សារ និងសាលារៀនខ្នារ និងជាប់ក្រុងសៀមរាប។  ដោយសារតែវាមានទីតាំងល្អ ផ្ទះនេះលោកអ្នកអាចសម្រាប់ជួលក៍បាន។

          ☑ តម្លៃផ្ទះអាជីវកម្ម៖ ៣៨៥០០ ដុល្លា (តម្លៃពិសេសនៅក្នុងស្ថានភាពCovid)

          ☑ ការការប្លង់៖  ក្រុមហ៊ុននឹងកាត់ប្លង់ជូនអតិថិជនដោយឥតគិតថ្លៃ។

          ☑ ចំនួនផ្ទះ៖ 

នៅក្នុងរយៈពេលចុងក្រោយនេះ ផ្ទះអាជីវកម្មរបស់យើងខ្ញុំ នៅសល់ផ្ទះតែ៣ល្វែង

ទៀតតែប៉ុណ្ណោះ។

           ☑ ព័ត៌មានបន្ថែម៖ 

 សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ 098 99 77 47/ 092 688 508

លទ្ធផល​បកប្រែ









Friday, May 14, 2021

ផ្ទះសម្រាប់លក់៖ រស់នៅ និងប្រកបមុខរបររកសុីក៍បាន!

✅ ផ្ទះអាជីវកម្មសម្រាប់លក់៖ តម្លៃ ៣៨៥០០ដុល្លា!

  1. តម្លៃ៖ អាចចរចាបាន
  2. ទីតាំង៖ ជាប់ផ្សារ និងសាលារៀនខ្នារចាស់ ជាប់ក្រុងសៀមរាប និងជាប់បុរីធំៗជាច្រើន ព្រមទាំងងាយស្រួលក្នុងការបើកជាអាជីវកម្មផ្សេងៗបាន។

    • ជាប់ផ្លូវរដ្ឋ១៥ម៉ែត្រ
    • ទំហំផ្ទះប់៖ 4.2m x 15m
    • បែរមុខទៅទិសខាងលិច
    • ចេញសេវាផ្ទេរកម្មសិទ្ធជូន មប់ផ្សារ  (ប្លង់រឹង)
    • មានទឹក និងភ្លើងស្រាប់ 
    • ចំនួនផ្ទះ៖ នៅសល់តែ២ល្វែងទេ
    • សូមទំនាក់ទំនងទូរស័ព្ទលេខ៖
    • ☎ (Cellcard): 092 688 508
    • ☎ (Smart) :098 99 77 47
    • Email: kimbona_98@hotmail.com





Thursday, May 13, 2021

Property opportunity in Siem Reap, Cambodia!

 Siem Reap - Home of the Angkor Archeological Park of Cambodia!

Siem Reap is a province that borders the provinces of Oddar Meanchey, Preah Vihear, Kampong Thom, Battambang, and Banteay Meanchey. It is divided into 11 districts and 1 municipality. The municipality of Siem Reap is the largest city and capital of Siem Reap province.

Siem Reap is the 10th largest province in the country based on land area. It is populated by approximately 7% of the country’s entire populace.

The province is part of the 9 provinces that make up the Tonle Sap Biosphere Reserve. A large part of the province’s southern border is occupied by the Tonle Sap River.

It is also the site of Angkor and the Angkor Wat temple ruins, which is now declared as one of UNESCO’s World Heritage sites and thus, protected by its’ mandate.

History of Siem Reap

Siem Reap means "Siam Defeated", a testament to the conflict between the Siamese and the Khmer in Siam. Both the province and Siem Reap town is called "Siemmarat", meaning "Siam's Territory".

The province of Inner Cambodia, which comprises of Battambang, Siem Reap, and Angkor Wat, was split into Battambang and Siem Reap by royal decree of King Sisowath 1795. The Franco-Thai War in 1941 is over the disputed territory of Siem Reap province between France and Thailand.

Where to Live in the Siem Reap

Considering that Siem Reap is a major tourist destination, the demand for real estate has been growing rapidly in the last few years. There is availability in terms of hotels and guesthouses, office and commercial spaces and residential properties catering to any budget.

Depending on your preferences and your individual needs, these are the popular places to consider when renting or buying property in Siem Reap.

Contact us!

+ (855) (0) 98 99 77 47



​​ ដីផ្ទាល់ខ្លួន លក់ប្រញាប់   និងបន្ទាន់ លុយខ្លាំង  ! ប្រវត្តិដី៖ ដីមានប្រវត្តិល្អ និងជាដីម្ចាស់ផ្ទាល់ មិនជាប់ធនាគារ តំលៃ៖  លក់តម្លៃក្រោមទីផ...