Friday, December 17, 2021

​​ដីផ្ទាល់ខ្លួនលក់ប្រញាប់ និងបន្ទាន់

លុយខ្លាំង !

    • ប្រវត្តិដី៖ ដីមានប្រវត្តិល្អ និងជាដីម្ចាស់ផ្ទាល់ មិនជាប់ធនាគារ
    • តំលៃ៖ លក់តម្លៃក្រោមទីផ្សារ!
    • ប្រជាសាស្ត្រ៖ មានផ្ទះប្រជាជននៅព័ទ្ធជុំវិញដី
    • ភូមិសាស្ត្រ៖ ជាដីមានទីផ្សារស្រាប់
    • ទីតាំងពិសេសរបស់ដី៖ ជិតផ្សារ សាលារៀន វត្តសរស្តម្ភ និងមានប៉ុស្ត៍សុខភាព និងសាលាឃុំ (ស្រុកពួក ជាប់ព្រំប្រទល់ក្រុងសៀមរាប)។ ដីនៅជាប់គម្រោងអភិវឌ្ឍដីឡូត៍ និងជាប់ផ្លូវរដ្ឋ 9m។ ចុះពីផ្លូវជាតិលេខ6 ទល់មុខផ្សារសរសរស្តម្ភ តាមផ្លូវក្រាលកៅស៊ូជាប់របងវត្តសសរស្តម្ភជាង800mប៉ណ្ណោះ ចូលទៅដល់ទីតាំងដី។ 
    • បញ្ជាក់៖ នៅក្បែរបណ្តុំមណ្ឌលសុខភាព សាលាឃុំ  ជិតផ្សារ សាលារៀន និងវត្តសរស្តម្ភ !

    • ប្លង់៖ ស្របច្បាប់ និងបង់ពន្ធប្រថាប់ត្រា នៅពន្ធដាខេត្ត (ម្ចាស់ជាអ្នករត់ប្លង់ជូន)!
    • សណ្ឋានដី៖ ដីខ្ពស់ស្រាប់
    • តម្លៃលក់ប្រញាប់ និងបន្ទាន់ជាការ៉េចចារពី $ 10 ត្រឹម $ 8 ក្នុង1ម៉ែត្រការ៉េ!
    • តម្លៃលក់បន្ទាន់៖ $ 50,000 (ដុល្លា)
    • បញ្ចុះតម្លៃលក់បន្ទាន់៖

      លរ

      បរិយាយ

      ទំហំដី

      ទំហំការេ

      តម្លៃ


      ដីលំនៅឋាន ក្បែរផ្សារ

      សាលារៀន & ទីប្រជុំជន

      កម្ពស់ 85,5m x ទទឹង 79m

      ទទឹង 82m x បាត 74m


      6324,16 ការេ /m2

       

       

      $ 12 ក្នុង១ការេ /m2

       

      តម្លៃ $ 12 ក្នុង១ការេ /m2 បញ្ចុះតម្លៃ ៣ដុល្លា សល់​ $ 9 ក្នុង១ការេ /m2        (តម្លៃដាច់)    តម្លៃក្រោមទីផ្សារ!

      សេវាកាត់ប្លង់ ម្ចាស់ដីជាអ្នកចេញ (ប្លង់ប្រថាប់ត្រានៅពន្ធដាខេត្ត)

    • តម្លៃទីផ្សារជុំវិញដីលក់បន្ទាន់បច្ចុប្បន្ន៖ តម្លៃដីពី $ 20 ឡើងទៅ / មួយម៉ែត្រការេ!
    • លក្ខណៈពិសេសរបស់ដី៖ ដីមានទំហំធំ ដីមានលក្ខណៈជាការេ និងដីមានហុងស៊ុយ ជាប់ផ្លូវរដ្ឋ 8ម៉ែត្រ អាចអភិវឌ្ឍជាលំនៅឋាន ជាផ្ទះលំហែ ទិញទុកចំណេញ និងជាទីតាំងដីល្អ មានហាងឆេង និងទីផ្សារខ្ពស់។
    • អត្ថប្រយោជន៍ទទួលបានពីដីនោះ៖ គឺទិញបានដីនោះក្នុងតម្លៃថោក បានចំណេញក្នុងពេលទិញតែម្តង ដោយសារដីនោះត្រូវបានលក់ក្រោមតម្លៃទីផ្សារបច្ចុប្បន្ន។
    • សក្តានុពលដី និងដីមានទីផ្សារ ៖ នៅជិតផ្សារ សាលារៀន វត្ត មណ្ឌលសុខភាព សាលាឃុំ និងក្បែរផ្លូវល្បឿនលឿន ពីបាត់ដំបង កាត់សសរស្តម្ភ (ស្រុកពួក) កាត់ក្រុងសៀមរាប និងស្រុកបាគង ខេត្តសៀមរាប (ជាគម្រោងរបស់រដ្ឋាភិបាល និងខេត្ត)។

    • បញ្ជាក់ប្រភេទដី៖ ដីនេះជាប់តំបន់សក្តានុពលនៅជុំវិញជាច្រើន នៅក្បែរទីប្រជុំជន និងដីមានសភាពខ្ពស់ស្រាប់ មានផ្ទះ និងជាប់របងផ្ទះប្រជាជននៅជុំវិញ ។
    • ព័ត៌មានលម្អិតពីដីសូមClickលើតំណLinkខាងក្រោម៖ https://bloglocalinvestors.blogspot.com/2021/12/v-12-1-802m-x-845m-765m-x-725m-900692.html
    • ផែនទី៖ https://www.google.com/maps/place/13%C2%B029'57.9%22N+103%C2%B036'15.4%22E/@13.5007565,103.6078954,16z/data=!3m1!1e3!4m3!1m2!3m1!2s13.499314,+103.604292











​​ដីផ្ទាល់ខ្លួន

Monday, June 21, 2021

 សូមចាប់មើលក្បួនលក់របស់ជប៉ុនមើល!! បើលក់ដូរតាមក្បួនជប៉ុនមួយនេះ ជឿថាភ្ញៀវ

មិនហ៊ានជំពាក់ទេ!

ជាទូទៅការលក់ដូរ ការរកស៊ីមួយ មិនអាចជៀសផុតពីភ្ញៀវជំពាក់នោះទេ ជួនកាលអាចជំពាក់តិច ឬច្រើនទៅតាមឥវ៉ាន់របស់យើង។ ការដែលភ្ញៀវជំពាក់លុយនេះ បានក្លាយជារឿងឈឺក្បាលមួយសម្រាប់អាជីវកម្ម ព្រោះអាជីវកម្មភាគច្រើន ពឹងលើលុយចេញចូល តែបើមានតែលុយចេញ តែគ្មានលុយចូល មិនយូរទេអាជីវកម្មមួយនឹងដួលរលំជាមិនខាន។

បើមើលទៅលើប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុនតូយូតា លោក គីឈីរ៉ូ​ តូយ៉ូតា ដែលជា ស្ថាបនិក យីហោរថយន្តដ៏ល្បីល្បាញរបស់ជប៉ុន លោកមានក្បួនលក់ដ៍អស្ចារ្យមួយ គឺក្បួន បើកឱកាស។ ក្បួនមួយនេះ លោក គីឈីរ៉ូ​ តូយ៉ូដា បានប្រើវាកំឡុងពេលលោកដាក់លក់ម៉ូទ័រឡានតូយូតាជាលើកដំបូង ដើម្បីប្រមូលទុនផលិតជារថយន្ត។

ក្បួនបើកឱកាសនោះគឺ លោកមិនលក់អោយភ្នាក់ងារលក់ទេ គឺលោកលក់អោយអ្នកប្រើប្រាស់ចុង ក្រោយហើយលោកបានបញ្ចុះតម្លៃពិសេសមួយសម្រាប់អ្នកទិញបង់លុយភ្លាម លោកលើកឡើងថា បើទុកលុយជួលអ្នកលក់បន្ត មកបញ្ចុះតម្លៃអោយអ្នកទិញប្រើ ដោយអោយគេបង់លុយភ្លាម វាជាមធ្យោបាយល្អបំផុត។ បើជួលអ្នកលក់ត្រូវចំណាយ ៥០០ ដុល្លារ តែបើមិនជួលអ្នកលក់គឺសល់ ៥០០ ដុល្លារ ភ្ញៀវទិញភ្លាម បង់លុយភ្លាម និងបញ្ចុះតម្លៃ ៥០០ ដុល្លារភ្លាម នោះភ្ញៀវនឹងប្រឹងបង់់លុយមុន ព្រោះចង់បានចំណេញ ៥០០ ដុល្លារ។

ទិញបង់លុយមុន ចំណេញដល់ ៥០០ ដុល្លារ នេះគឺឱកាសមួយ នៅក្នុងការលក់ ដែលអាចទាញអារម្មណ៍របស់ភ្ញៀវ ឲ្យចាប់អារម្មណ៍លើសេវាបង់លុយមុន។ តែមុននឹងអ្នកប្រើក្បួននេះ អ្នកត្រូវដឹងថា គួរកាត់ចំណាយពីខ្ទង់ណាមួយបញ្ចុះអោយភ្ញៀវ ហើយតម្លៃរបស់យើងនៅតែអាចប្រកួតប្រជែងបាន។ ជាកស្តែង Toyota គេអាចកាត់លុយពីអ្នកលក់បន្តដោយរឿងមួយនេះ វាមិនប៉ះពាល់ដល់តម្លៃយានយន្តនោះទេ។

ការធ្វើអាជីវកម្ម រឿងជំពាក់ជៀសមិនផុតនោះទេ ប៉ុន្តែក្នុងនាមយើងជាអ្នកលក់ ត្រូវតែកត់ត្រាទុក នៅពេលភ្ញៀវជំពាក់តិចតួច ទស្បីជាអ្នកស្គាល់គ្នាក៍ដោយ​ ដើម្បីការពារហានិភ័យ។ 

រៀបចំអត្ថបទដោយ៖ CBN-Asia

Friday, June 18, 2021

នេះជាផ្លូវដ៍រឹងមាំមួយសម្រាប់យុវជនក្មេងខ្ចី បើចង់ប្រឡូក

ក្នុងការរកស៊ី!

មានយុវជន ទាំងនៅរៀនមហាវិទ្យាល័យ និងកំពុងធ្វើការ ចង់បើកអាជីវកម្មដោយខ្លួនឯង ជាពិសេសសម្រាប់បុគ្គលចង់មានឯករាជ្យភាពផ្ទាល់ខ្លួន មិនចង់ធ្វើការងារឲ្យគេ និងចង់មានអ្វីជារបស់ខ្លួនឯង។ បច្ចុប្បន្ន គំនិតនៃការរស៊ី ឬបើកអាជីវកម្មដោយខ្លួនឯង កំពុងដិតជម្រុញឲ្យយុវជនក្មេងនៅកម្ពុជាជាច្រើន ចង់ប្រឡូកលើផ្លូវនៃជំនួញនេះ។ ដោយឡែក មានទាំងអ្នកបានត្រៀមខ្លួនរួចជាស្រេច និងមានអ្នកមួយចំនួន មិនបានត្រៀមខ្លួនឡើយ នេះជាហានិភ័យមួយ ប្រសិនបើ ចេញរកស៊ី ដោយមិនបានត្រៀមខ្លួនឱ្យរួចរាល់នោះ។

ដោយមើលឃើញនូវបញ្ហាមួយចំនួនទាក់ទងនឹងគំនិតរកស៊ី ជាពិសេសការចេញរកស៊ីដំបូង តើសហគ្រិនខ្លួនឯងនឹង ត្រូវត្រៀមអ្វីខ្លះមុនចេញធ្វើអាជីវកម្ម ឬប្រឡូកក្នុងសង្គ្រាមអាជីវកម្មនោះ «បើយុវជនចង់ជោគជ័យលើអាជីវកម្ម ដំបូងត្រូវគិតលើជំនាញ ឬផលិផលដែលយើងចូលចិត្តជាមុនសិន»

ការប្រើប្រាស់ជំនាញរបស់ខ្លួន៖

ការចេញរកស៊ី ដោយការប្រើប្រាស់ជំនាញរបស់ខ្លួន ឬការប្រើប្រាស់ទេពកោសល្យដែលខ្លួនមាន កត្តាជោគជ័យពិតជាមានច្រើន ព្រោះយើងបានប្រើជំនាញដ៏ស្ទាត់របស់ខ្លួនឯង ដែលគេគ្មានយកទៅបំលែងជាអាជីវកម្ម។

ម្យ៉ាងវិញទៀត បើយើងចង់ផ្គត់ផ្គង់ផលិតផល ឬសេវាកម្មវិញ យើងត្រូវសួរខ្លួនឯងថា តើយើងមានជំនាញ បានស្គាល់ច្បាស់នូវផលិតផលហើយឬនៅសម្រាប់ខ្លួនឯងផ្ទាល់ តើពេញចិត្តខ្លាំងទេ នូវការបើកអាជីវកម្មទាក់ទងនិងផលិតផល ឬសេវាកម្មត្រូវផ្តល់ឲ្យអតិថិជន។ ជាសំណួរពិសេសមួយ សម្រាប់អ្នកចេញរកស៊ីត្រូវតែដឹង ព្រោះបើយើងមិនពេញចិត្ត ឬធ្វើតាមគេ ឃើញគេរកស៊ីជោគជ័យ ចេញរកស៊ីដែរនោះ វាប្រាកដជាបរាជ័យមួយមិនខាន។ 

កត្តាចិត្តសាស្ត្រក្នុងការប្រឈម៖

បើសហគ្រិនអត់បានស្រឡាញ់ខ្លាំង​នូវមុខរបររបស់ខ្លួនឯងនោះទេ គ្រាន់តែឃើញគេធ្វើទៅចំណេញច្រើន នោះប្រាកដជាបរាជ័យខ្លួនឯងមិនខាន។ ព្រោះវាមិនបានកើតចេញពីខ្លួនឯង ជាកត្តាចិត្តសាស្ត្រ ឆាប់បោះបង់ ឆាប់ចុះចាញ់ ព្រោះសហគ្រិនមិនស្រឡាញ់ មិនបានដាក់ចិត្ត ដាក់បេះដួង ដាក់កាយ ចិត្តធ្វើវាឲ្យអស់ពីដៃជើង នោះយើងឆាប់បោះបង់ ឆាប់រារែក។ ពេលយើងជួបបញ្ហាអ្វីមួយប្រឈម ដូចជាបញ្ហាផលិតផល បញ្ហាជំនាញ បញ្ហាបច្ចេកទេស ឬបញ្ហាអតិថិជន ព្រោះម្ចាស់អាជីវកម្មត្រូវប្រឈមមុខច្រើន តំាងពីមុនផ្តល់សេវាកម្មរហូតដល់ចប់ យើងងាយបោះបង់ខ្លាំងណាស់។

ត្រៀមលក្ខណៈគ្រប់គ្រាន់៖

តាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះ មានមនុស្សមិនតិចទេ ដែលចេញរកស៊ីតាមការនឹកឃើញ និងឃើញតែប្រយោជន៍ពីអាជីវកម្ម ដោយមិនបានសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ ពីការធ្វើអាជីវកម្មនោះឡើយ ។ សូមចាំថា មុននឹងចេញរកស៊ីតាមចិត្តចង់ សហគ្រិនថ្មីថ្មោងគួរតែសិក្សាពីចំណុចទាំងនេះជាមុនសិន ដើម្បីជៀសវាងហានិភ័យទៅថ្ងៃមុខ។ ត្រូវសួរខ្លួនឯងត្រៀមលក្ខណៈគ្រប់គ្រាន់ហើយឬនៅ​ ហើយខ្លួនឯងមានភាពអត់ធ្មត់ខ្ពស់ មានភាពជឿជាក់លើខ្លួនឯង មានជំនាញច្បាស់លាស់ ចេះបត់បែនតាមកាលៈទេសៈ មានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបានច្រើនកម្រិតណាហើយ។

CBN-Asia លើកទឹកចិត្តថា បើចង់ចេញរកស៊ី ត្រូវតែដាក់ចិត្តធ្វើឲ្យអស់ពីសមត្ថភាព ដួលត្រូវចេះក្រោក ជួបបញ្ហាមួយដោះស្រាយមួយ រាល់បញ្ហាទាំងអស់គឺសុទ្ធតែមានដំណោះស្រាយ សំខាន់ត្រូវប្រឹងដើរទៅមុខ កុំបោះបង់ឲ្យសោះ ហើយមនុស្សដែលជោគជ័យគឺជាមនុស្សដែលមើលឃើញពីបញ្ហា ថាជាឱកាស

រៀបចំអត្ថបទដោយ៖ CBN-Asia

Thursday, June 17, 2021

 កែឆ្នៃផលិតផល (អចលនទ្រព្យ) ឲ្យមានតម្លៃទេ្វដង!!

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ យើងបានទៅមើលដីមួយកន្លែង មិនឆ្ងាយពីផ្លូវធំប៉ុន្មាន ប៉ុន្តែជាប់ផ្លូវគ្រួសក្រហម ទំហំ២៥ម៉ែត្រ យើងបានទៅមើលដីមួយកន្លែងដែល ជាដីរបស់អ្នកស្រុក ដែលបានដាក់លក់ ក្នុងតម្លៃប្រមាណ ១១៥,០០០ដុល្លារអាមេរិក ក្នុងនោះទំហំដី ប្រមាណ ៣៥​ x ៧០ម៉ែត្រ ។

មូលហេតុដែលដីលក់មិនដាច់៖

ដីស្ថិតនៅតំបន់ល្អ មានសាលារៀន ជិតសាលាស្រុក មានមន្ទីពេទ្យ ជាដីភូមិ អាចធ្វើចំការ ឬសង់ផ្ទះលំហែរក៍បានបាន ប៉ុន្តែដីនោះបែរជាមានសភាព ព្រៃទ្រប់ ជិតផុតក្បាល ទាំងនៅជុំវិញ និងក្នុងដី ពោរពេញទៅដោយសម្រាម គ្មានព្រំដីច្បាស់លាស់ មើលទៅហាក់ដូចជាដីព្រៃ ដែលធ្វើឲ្យអ្នកទិញគ្រប់គ្នា មិនចាប់អារម្មណ៍ និងបន្ទាបតម្លៃដី ហើយគេមិនទិញទៀត ។

ត្រូវឆ្នៃដីឲ្យមានភាពទាក់ទាញ និងចាប់អារម្មណ៍៖

យើងគិតថា នេះជាមូលហេតុដែលដីលក់មិនដាច់ ហើយលក់បានថោក ព្រោះហេតុផលខាងលើនេះ ។ សំខាន់ ប្រសិនបើលោកអ្នកចង់លក់ដីឆាប់ដាច់ និងបានតម្លៃថ្លៃ មិនត្រូវមើលរំលងរឿងសំខាន់ខាងលើនេះទេ គឺត្រូវរៀបចំដីឱ្យបានល្អស្អាត មើលទៅឱ្យទាក់ទាញ និងចាប់អារម្មណ៍ ទើបអាចជួយឱ្យយើងឆាប់លក់ដាច់ និងបានតម្លៃថ្លៃ ។ បន្ថែមពីនេះទៀត បងប្អូនត្រូវចាំថា កុំដាក់លក់ដីដោយដីមិនមានភាពទាក់ទាញឱ្យសោះ (ដីលិច ដីសុទ្ធតែព្រៃ ដីខ្ពស់ទាបមើលទៅអត់ស្អាត និងដីសំបូរដោយសម្រាមជាដើម) បើពុំនោះទេ​ អ្នកនឹងពិបាកលក់ ឬលក់ក្រដាច់ បើលក់ដាច់ក៏មិនសូវបានថ្លៃដែរ ឬមិនមានអ្នកទិញ ៕

រៀបចំអត្ថបទដោយ៖ CBN-Asia

Wednesday, June 16, 2021

មុខរបរដែលមានតម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន!

របរតូចតាចនៅផ្ទះ ២ ប្រភេទ គួរពិចារណា ល្អរកស៊ីអ្នកនៅតាមខេត្តក៏អាចបើករកស៊ីបាន!

មានបងប្អូនជាច្រើន បានចោទសួរថា មានលុយល្មមអាចរកស៊ីបានហើយ ប៉ុន្តែមិនដឹងថារកស៊ីអីទៅវិញ។ ជាក់ស្តែងបញ្ហានេះបានកើតឡើងច្រើន នៅតាមបណ្តាលខេត្ត ដែលពួកគាត់ពិបាកនៅក្នុងការចាប់យករបរមួយ ដែលសមរម្យ ឲ្យស្របតាមតម្រូវការរបស់អតិជន។

១.របរលក់ភេសជ្ជៈ 

សម្រាប់ភេសជ្ជៈចង់សំដៅទៅដល់ការលក់ជាទឹកផ្លែឈើ ដូចជាក្រូចច្របាច់ ទឹកអំពៅ ទឹកសណ្តែកជាដើម ដោយមិនមែនសំដៅទៅលើតែការលក់ជាកាហ្វេឬតែគុជឡើយ ព្រោះតែរបរទាំងនេះមានទីផ្សារប្រកួតប្រជែងច្រើននាពេលបច្ចុប្បន្ននេះ ហេតុនេះវាមិនមែនជាការងាយស្រួលប៉ុន្មានឡើយសម្រាប់អ្នកដែលចង់បើករបរប្រកួតប្រជែងទាំងនោះ។ជាក់ស្តែងសម្រាប់របរលក់ទឹកផ្លែឈើស្រស់នេះដែរ យើងអាចធ្វើទៅដាក់ម៉ាតក៏បាន ហើយថ្ងៃមុខអាចពង្រីកឱ្យក្លាយជាយីហោហ្វ្រេនឆាយបានថែមទៀតផង។

២.មុខរបរបើកជាម៉ាត 

សម្រាប់ផ្ទះដែលមានទំនេរក្រោម វាពិតជាល្អណាស់សម្រាប់ការបើកជាម៉ាតលក់ផលិតផល របស់របរខ្លះៗ គ្រាន់បើជាជាងការទុកឱ្យទំនេរចោលមិនធ្វើអ្វី។គ្រាន់តែថារបរមួយនេះអាចនឹងត្រូវចំណាយដើមទុនច្រើនបន្តិច ខុសពីរបរខាងលើ ព្រោះត្រូវការរៀបចំ និងចំណាយទៅលើការទិញរបស់របរច្រើន ៕

រៀបចំអត្ថបទដោយ៖ CBN-Asia

​​ ដីផ្ទាល់ខ្លួន លក់ប្រញាប់   និងបន្ទាន់ លុយខ្លាំង  ! ប្រវត្តិដី៖ ដីមានប្រវត្តិល្អ និងជាដីម្ចាស់ផ្ទាល់ មិនជាប់ធនាគារ តំលៃ៖  លក់តម្លៃក្រោមទីផ...