នេះជាផ្លូវដ៍រឹងមាំមួយសម្រាប់យុវជនក្មេងខ្ចី បើចង់ប្រឡូក
ក្នុងការរកស៊ី!
មានយុវជន ទាំងនៅរៀនមហាវិទ្យាល័យ និងកំពុងធ្វើការ ចង់បើកអាជីវកម្មដោយខ្លួនឯង
ជាពិសេសសម្រាប់បុគ្គលចង់មានឯករាជ្យភាពផ្ទាល់ខ្លួន មិនចង់ធ្វើការងារឲ្យគេ
និងចង់មានអ្វីជារបស់ខ្លួនឯង។ បច្ចុប្បន្ន គំនិតនៃការរស៊ី ឬបើកអាជីវកម្មដោយខ្លួនឯង កំពុងដិតជម្រុញឲ្យយុវជនក្មេងនៅកម្ពុជាជាច្រើន
ចង់ប្រឡូកលើផ្លូវនៃជំនួញនេះ។ ដោយឡែក មានទាំងអ្នកបានត្រៀមខ្លួនរួចជាស្រេច
និងមានអ្នកមួយចំនួន មិនបានត្រៀមខ្លួនឡើយ នេះជាហានិភ័យមួយ ប្រសិនបើ ចេញរកស៊ី ដោយមិនបានត្រៀមខ្លួនឱ្យរួចរាល់នោះ។
ដោយមើលឃើញនូវបញ្ហាមួយចំនួនទាក់ទងនឹងគំនិតរកស៊ី
ជាពិសេសការចេញរកស៊ីដំបូង តើសហគ្រិនខ្លួនឯងនឹង
ត្រូវត្រៀមអ្វីខ្លះមុនចេញធ្វើអាជីវកម្ម ឬប្រឡូកក្នុងសង្គ្រាមអាជីវកម្មនោះ «បើយុវជនចង់ជោគជ័យលើអាជីវកម្ម ដំបូងត្រូវគិតលើជំនាញ
ឬផលិផលដែលយើងចូលចិត្តជាមុនសិន»។
ការប្រើប្រាស់ជំនាញរបស់ខ្លួន៖
ការចេញរកស៊ី ដោយការប្រើប្រាស់ជំនាញរបស់ខ្លួន
ឬការប្រើប្រាស់ទេពកោសល្យដែលខ្លួនមាន កត្តាជោគជ័យពិតជាមានច្រើន
ព្រោះយើងបានប្រើជំនាញដ៏ស្ទាត់របស់ខ្លួនឯង ដែលគេគ្មានយកទៅបំលែងជាអាជីវកម្ម។
ម្យ៉ាងវិញទៀត បើយើងចង់ផ្គត់ផ្គង់ផលិតផល ឬសេវាកម្មវិញ
យើងត្រូវសួរខ្លួនឯងថា តើយើងមានជំនាញ បានស្គាល់ច្បាស់នូវផលិតផលហើយឬនៅ? សម្រាប់ខ្លួនឯងផ្ទាល់ តើពេញចិត្តខ្លាំងទេ
នូវការបើកអាជីវកម្មទាក់ទងនិងផលិតផល ឬសេវាកម្មត្រូវផ្តល់ឲ្យអតិថិជន។
ជាសំណួរពិសេសមួយ សម្រាប់អ្នកចេញរកស៊ីត្រូវតែដឹង ព្រោះបើយើងមិនពេញចិត្ត ឬធ្វើតាមគេ
ឃើញគេរកស៊ីជោគជ័យ ចេញរកស៊ីដែរនោះ វាប្រាកដជាបរាជ័យមួយមិនខាន។
កត្តាចិត្តសាស្ត្រក្នុងការប្រឈម៖
បើសហគ្រិនអត់បានស្រឡាញ់ខ្លាំងនូវមុខរបររបស់ខ្លួនឯងនោះទេ
គ្រាន់តែឃើញគេធ្វើទៅចំណេញច្រើន នោះប្រាកដជាបរាជ័យខ្លួនឯងមិនខាន។ ព្រោះវាមិនបានកើតចេញពីខ្លួនឯង
ជាកត្តាចិត្តសាស្ត្រ ឆាប់បោះបង់ ឆាប់ចុះចាញ់ ព្រោះសហគ្រិនមិនស្រឡាញ់
មិនបានដាក់ចិត្ត ដាក់បេះដួង ដាក់កាយ ចិត្តធ្វើវាឲ្យអស់ពីដៃជើង នោះយើងឆាប់បោះបង់
ឆាប់រារែក។ ពេលយើងជួបបញ្ហាអ្វីមួយប្រឈម ដូចជាបញ្ហាផលិតផល បញ្ហាជំនាញ
បញ្ហាបច្ចេកទេស ឬបញ្ហាអតិថិជន ព្រោះម្ចាស់អាជីវកម្មត្រូវប្រឈមមុខច្រើន
តំាងពីមុនផ្តល់សេវាកម្មរហូតដល់ចប់ យើងងាយបោះបង់ខ្លាំងណាស់។
ត្រៀមលក្ខណៈគ្រប់គ្រាន់៖
តាមការស្រាវជ្រាវក្នុងពេលថ្មីៗនេះ មានមនុស្សមិនតិចទេ ដែលចេញរកស៊ីតាមការនឹកឃើញ
និងឃើញតែប្រយោជន៍ពីអាជីវកម្ម ដោយមិនបានសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់ ពីការធ្វើអាជីវកម្មនោះឡើយ
។ សូមចាំថា មុននឹងចេញរកស៊ីតាមចិត្តចង់
សហគ្រិនថ្មីថ្មោងគួរតែសិក្សាពីចំណុចទាំងនេះជាមុនសិន ដើម្បីជៀសវាងហានិភ័យទៅថ្ងៃមុខ។
ត្រូវសួរខ្លួនឯងត្រៀមលក្ខណៈគ្រប់គ្រាន់ហើយឬនៅ ហើយខ្លួនឯងមានភាពអត់ធ្មត់ខ្ពស់
មានភាពជឿជាក់លើខ្លួនឯង មានជំនាញច្បាស់លាស់ ចេះបត់បែនតាមកាលៈទេសៈ
មានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបានច្រើនកម្រិតណាហើយ។
CBN-Asia លើកទឹកចិត្តថា “បើចង់ចេញរកស៊ី ត្រូវតែដាក់ចិត្តធ្វើឲ្យអស់ពីសមត្ថភាព
ដួលត្រូវចេះក្រោក ជួបបញ្ហាមួយដោះស្រាយមួយ រាល់បញ្ហាទាំងអស់គឺសុទ្ធតែមានដំណោះស្រាយ
សំខាន់ត្រូវប្រឹងដើរទៅមុខ កុំបោះបង់ឲ្យសោះ
ហើយមនុស្សដែលជោគជ័យគឺជាមនុស្សដែលមើលឃើញពីបញ្ហា ថាជាឱកាស”៕
រៀបចំអត្ថបទដោយ៖ CBN-Asia


No comments:
Post a Comment