កែឆ្នៃផលិតផល (អចលនទ្រព្យ) ឲ្យមានតម្លៃទេ្វដង!!
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ យើងបានទៅមើលដីមួយកន្លែង មិនឆ្ងាយពីផ្លូវធំប៉ុន្មាន
ប៉ុន្តែជាប់ផ្លូវគ្រួសក្រហម ទំហំ២៥ម៉ែត្រ យើងបានទៅមើលដីមួយកន្លែងដែល
ជាដីរបស់អ្នកស្រុក ដែលបានដាក់លក់ ក្នុងតម្លៃប្រមាណ ១១៥,០០០ដុល្លារអាមេរិក ក្នុងនោះទំហំដី ប្រមាណ ៣៥ x ៧០ម៉ែត្រ
។
មូលហេតុដែលដីលក់មិនដាច់៖
ដីស្ថិតនៅតំបន់ល្អ មានសាលារៀន ជិតសាលាស្រុក មានមន្ទីពេទ្យ ជាដីភូមិ
អាចធ្វើចំការ ឬសង់ផ្ទះលំហែរក៍បានបាន ប៉ុន្តែដីនោះបែរជាមានសភាព ព្រៃទ្រប់
ជិតផុតក្បាល ទាំងនៅជុំវិញ និងក្នុងដី ពោរពេញទៅដោយសម្រាម គ្មានព្រំដីច្បាស់លាស់
មើលទៅហាក់ដូចជាដីព្រៃ ដែលធ្វើឲ្យអ្នកទិញគ្រប់គ្នា មិនចាប់អារម្មណ៍ និងបន្ទាបតម្លៃដី
ហើយគេមិនទិញទៀត ។
ត្រូវឆ្នៃដីឲ្យមានភាពទាក់ទាញ
និងចាប់អារម្មណ៍៖
យើងគិតថា នេះជាមូលហេតុដែលដីលក់មិនដាច់ ហើយលក់បានថោក ព្រោះហេតុផលខាងលើនេះ
។ សំខាន់ ប្រសិនបើលោកអ្នកចង់លក់ដីឆាប់ដាច់ និងបានតម្លៃថ្លៃ
មិនត្រូវមើលរំលងរឿងសំខាន់ខាងលើនេះទេ គឺត្រូវរៀបចំដីឱ្យបានល្អស្អាត
មើលទៅឱ្យទាក់ទាញ និងចាប់អារម្មណ៍ ទើបអាចជួយឱ្យយើងឆាប់លក់ដាច់ និងបានតម្លៃថ្លៃ ។
បន្ថែមពីនេះទៀត បងប្អូនត្រូវចាំថា កុំដាក់លក់ដីដោយដីមិនមានភាពទាក់ទាញឱ្យសោះ (ដីលិច
ដីសុទ្ធតែព្រៃ ដីខ្ពស់ទាបមើលទៅអត់ស្អាត និងដីសំបូរដោយសម្រាមជាដើម) បើពុំនោះទេ អ្នកនឹងពិបាកលក់
ឬលក់ក្រដាច់ បើលក់ដាច់ក៏មិនសូវបានថ្លៃដែរ ឬមិនមានអ្នកទិញ ៕
រៀបចំអត្ថបទដោយ៖ CBN-Asia


No comments:
Post a Comment