Monday, June 21, 2021

 សូមចាប់មើលក្បួនលក់របស់ជប៉ុនមើល!! បើលក់ដូរតាមក្បួនជប៉ុនមួយនេះ ជឿថាភ្ញៀវ

មិនហ៊ានជំពាក់ទេ!

ជាទូទៅការលក់ដូរ ការរកស៊ីមួយ មិនអាចជៀសផុតពីភ្ញៀវជំពាក់នោះទេ ជួនកាលអាចជំពាក់តិច ឬច្រើនទៅតាមឥវ៉ាន់របស់យើង។ ការដែលភ្ញៀវជំពាក់លុយនេះ បានក្លាយជារឿងឈឺក្បាលមួយសម្រាប់អាជីវកម្ម ព្រោះអាជីវកម្មភាគច្រើន ពឹងលើលុយចេញចូល តែបើមានតែលុយចេញ តែគ្មានលុយចូល មិនយូរទេអាជីវកម្មមួយនឹងដួលរលំជាមិនខាន។

បើមើលទៅលើប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុនតូយូតា លោក គីឈីរ៉ូ​ តូយ៉ូតា ដែលជា ស្ថាបនិក យីហោរថយន្តដ៏ល្បីល្បាញរបស់ជប៉ុន លោកមានក្បួនលក់ដ៍អស្ចារ្យមួយ គឺក្បួន បើកឱកាស។ ក្បួនមួយនេះ លោក គីឈីរ៉ូ​ តូយ៉ូដា បានប្រើវាកំឡុងពេលលោកដាក់លក់ម៉ូទ័រឡានតូយូតាជាលើកដំបូង ដើម្បីប្រមូលទុនផលិតជារថយន្ត។

ក្បួនបើកឱកាសនោះគឺ លោកមិនលក់អោយភ្នាក់ងារលក់ទេ គឺលោកលក់អោយអ្នកប្រើប្រាស់ចុង ក្រោយហើយលោកបានបញ្ចុះតម្លៃពិសេសមួយសម្រាប់អ្នកទិញបង់លុយភ្លាម លោកលើកឡើងថា បើទុកលុយជួលអ្នកលក់បន្ត មកបញ្ចុះតម្លៃអោយអ្នកទិញប្រើ ដោយអោយគេបង់លុយភ្លាម វាជាមធ្យោបាយល្អបំផុត។ បើជួលអ្នកលក់ត្រូវចំណាយ ៥០០ ដុល្លារ តែបើមិនជួលអ្នកលក់គឺសល់ ៥០០ ដុល្លារ ភ្ញៀវទិញភ្លាម បង់លុយភ្លាម និងបញ្ចុះតម្លៃ ៥០០ ដុល្លារភ្លាម នោះភ្ញៀវនឹងប្រឹងបង់់លុយមុន ព្រោះចង់បានចំណេញ ៥០០ ដុល្លារ។

ទិញបង់លុយមុន ចំណេញដល់ ៥០០ ដុល្លារ នេះគឺឱកាសមួយ នៅក្នុងការលក់ ដែលអាចទាញអារម្មណ៍របស់ភ្ញៀវ ឲ្យចាប់អារម្មណ៍លើសេវាបង់លុយមុន។ តែមុននឹងអ្នកប្រើក្បួននេះ អ្នកត្រូវដឹងថា គួរកាត់ចំណាយពីខ្ទង់ណាមួយបញ្ចុះអោយភ្ញៀវ ហើយតម្លៃរបស់យើងនៅតែអាចប្រកួតប្រជែងបាន។ ជាកស្តែង Toyota គេអាចកាត់លុយពីអ្នកលក់បន្តដោយរឿងមួយនេះ វាមិនប៉ះពាល់ដល់តម្លៃយានយន្តនោះទេ។

ការធ្វើអាជីវកម្ម រឿងជំពាក់ជៀសមិនផុតនោះទេ ប៉ុន្តែក្នុងនាមយើងជាអ្នកលក់ ត្រូវតែកត់ត្រាទុក នៅពេលភ្ញៀវជំពាក់តិចតួច ទស្បីជាអ្នកស្គាល់គ្នាក៍ដោយ​ ដើម្បីការពារហានិភ័យ។ 

រៀបចំអត្ថបទដោយ៖ CBN-Asia

No comments:

Post a Comment

​​ ដីផ្ទាល់ខ្លួន លក់ប្រញាប់   និងបន្ទាន់ លុយខ្លាំង  ! ប្រវត្តិដី៖ ដីមានប្រវត្តិល្អ និងជាដីម្ចាស់ផ្ទាល់ មិនជាប់ធនាគារ តំលៃ៖  លក់តម្លៃក្រោមទីផ...