មានហេតុផលអ្វីខ្លះ ចំពោះការទិញអចលនទ្រព្យ តាមការអូសទាញ ដោយមិនបានគិតពិចារណា?
មិនមែនជារឿងងាយទេ ដែលបានចំណាយលុយរាប់ពាន់ទៅទិញអចលនទ្រព្យមួយកន្លែងដោយស្តាប់តាមការអូសទាញដោយមិនបានគិតពិចារណា។ គ្រប់គ្នាដឹងហើយថា ទម្រាំតែរកបានលុយបានមួយរយៗ មិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយ មុននឹងសម្រេចចិត្តទិញអចលនទ្រព្យនៅតំបន់ណាមួយ ដោយស្តាប់តាមការអូសទាញពីនរណាម្នាក់នោះ អ្នកត្រូវគិតឱ្យបានល្អិតល្អន់ថា តើវាផ្តល់ផលឱ្យអ្នកកម្រិតណា? បើគិតមិនដល់ចំណុចនេះទេ នោះនឹងធ្វើឱ្យអ្នកខាតបង់លុយ នឹងជួបប្រទះនូវហានិភ័យខ្ពស់ជាក់ជាមិនខាន។
នេះបើតាមការឱ្យដឹងពីលោក វង្ស ភក្តី
ដែលជាសមាជិកនៅសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា
និងជាស្ថាបនិកស្ថាប័នបណ្ដុះបណ្ដាល Home Business Research
(https://www.facebook.com/homebusinessresearchofficail) បានបង្ហាញពីចំណុចខ្លះៗទៅការទិញអចលនទ្រព្យតាមការអូសទាញ
ដោយមិនបានគិតពិចារណា ក្នុងនោះរួមមាន៖
១. អាចមានបញ្ហាផ្លូវច្បាប់ ព្រោះមិនបានសិក្សាឱ្យបានស៊ីជម្រៅ
២. ទីតាំងមិនសូវល្អ ព្រោះជឿតាមអ្នកនាំ ដោយមិនបានចុះទៅមើលដោយខ្លួនឯង
ជាមួយគ្នានេះដែរ លោកក៍បានបញ្ជាក់ផងដែរថា៖ បញ្ហាខាងលើនេះ ភាគច្រើនគឺជាការអូសទាញឲ្យទិញពីអ្នកលក់ដែលគ្មានជំនាញច្បាស់លាស់ ឬពីមិត្តភក្តីដែលទើបផែចាប់ផ្តើម ប្រឡូកក្នុងវិស័យអចលនទ្រព្យ។
គួរជម្រាបថា៖ មិនមែនរាល់ការទិញអចលនទ្រព្យតាមការអូសទាញទាំងអស់ សុទ្ធតែអាក្រក់នោះទេ។ ដូច្នេះប្រសិនបើបងប្អូន ចង់ទិញអចលនទ្រព្យណាមួយ ឬក៍ស្តាប់តាមការណែនាំពីនណាម្នាក់ឲ្យទៅទិញនូវគម្រោងណាមួយនោះ គឺទាមទារឲ្យបងប្អូនសិក្សាឲ្យបានច្បាស់លាស់ ទៅលើអ្នកណែនាំនោះ ក៍ដូចជាគម្រោងនោះឲ្យល្អិតល្អន់ជាមុនសិន ទើបទិញទៅទទួលបានផល និងជៀសវាងពីហានិភ័យផងដែរ។ ប្រភពព័ត៌មាន៖ Business Cambodia

No comments:
Post a Comment