នេះគន្លឹះសំខាន់ៗចំនួន ៤ សម្រាប់អ្នកដែលមានវ័យចាប់ពី ២០ឆ្នាំឡើង ចង់ប្រឡូកក្នុងវិស័យដីធ្លីនៅកម្ពុជា ដែលអ្នកត្រូវដឹងចំណុចសំខាន់ៗដូចខាងក្រោម៖
១.ត្រូវមើលទីតាំងភូមិសាស្ត្រ៖ ត្រូវជ្រើសរើសតំបន់ដែលមានលំហូរចរាចរណ៍ល្អព្រមទាំងអាចមានលទ្ធភាព
ការអភិវឌ្ឈន៏ ជាពហុបំណងរួមមាន ផ្សារ សាលារៀន មន្ទីរពេទ្យ និងរោងចកក្រសហគ្រាសជាដើម
។ ពីព្រោះតំបន់ទាំងនេះនឹងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញ និងអ្នកវិនិយោគ
ជាពិសេសងាយស្រួលសម្រាប់ប្រកបអាជីវកម្ម ។
២.សិក្សាពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ៖ ទីតាំងដីត្រូវមានហេដ្ឋារចនាសម្ព័ន្ធស្រាប់
ដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងនោះក៏ត្រូវមើលអំពី ប្រព័ន្ធទឹក ភ្លើងលូ
ហើយដីត្រូវមានចម្ងាយមួយដែលសមស្របពីកន្លែងមួយចំនួនដូចជា សាលារៀន ផ្សារ មន្ទីរពេទ្យ
និងសេវាសាធារណៈផ្សេងៗទៀត ។
៣.សិក្សាពីផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល៖ ត្រូវប្រាកដថា តំបន់ដីនឹងមានគម្រោងផែនការមេរបស់រដ្ឋាភិបាល
ដូចជាការបង្កើតទីក្រុងរណបថ្មី និងការស្ថាបនាផ្លូវជាដើម ដែលនេះមានន័យថា
ដីនឹងមានតម្រូវការខ្ពស់ ហើយតម្លៃរបស់វានឹងកើនឡើងលឿនផងដែរ ។
៤.កត្តាបញ្ហាផ្លូវច្បាប់៖ មុននឹងសម្រេចចិត្តទិញដីធ្លី លោកអ្នកមិនគួរមើលរំលងផ្នែកច្បាប់នោះទេ ។
លោកអ្នកត្រូវបា្រកដថា
ដីធ្លីនោះមានសុវត្ថិភាពដែលទទួលស្គាល់ពេញលេញត្រឹមត្រូវស្របច្បាប់ ជាពិសេសពីអាជ្ញាធរ
និងការទទួលស្គាល់ដោយថ្នាក់ជាតិ (ក្រសួងរបៀចំដែនដី នគរូបនីយកម្ម
និងសំណង់) ទាំងទំហំដី ក្បាលដី
ប្លង់ទន់ និងប្លង់រឹង ។
ចំណុចសំខាន់ៗទាំង ៤ខាងលើនេះ ជាគំនិត និងជាទុនសម្រាប់អ្នកដែលចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា
ឬអ្នកដែលកំពុងប្រឡូកគួរសិក្សាស្វែងយល់ស៊ីជម្រៅឱ្យបានលម្អិតច្បាស់លាស់
ដើម្បីជៀសវាស់នូវការខាតបង់លុយ ខាតបង់ពេលវេលា ខាតបង់ទាំងកម្លាំងកាយចិត្ត និងការបរាជ័យជាដើម
៕
រៀបចំអត្ថបទដោយ៖ CBN - Asia


No comments:
Post a Comment