វិធីសាស្ត្រធំ៣ ធ្វើឲ្យអ្នកជ្រុលខ្លួនធ្លាក់ក្នុងការវិនិយោគបោកប្រាស់ ទាំងមិនដឹងខ្លួន!
ការបោកប្រាស់មានច្រើនទម្រង់ និងច្រើនរូបភាព ហើយក្រុមជនអ្នកបោកប្រាស់តែងព្យាយាមរកនូវវិធីសាស្ត្រថ្មីៗ
ដើរឲ្យទាន់សម័យកាល និងប្រើមនោគមន៍វិជ្ជា ធ្វើឲ្យយើងផុងខ្លួនដកលុយចេញពីហោប៉ាវ ដែលខំប្រឹងប្រែងរកយ៉ាងលំបាក
ទៅឲ្យពួកគេស្រួលៗ នៅទីបំផុតលុយដើមក៏បាត់ ឯភាគលាភក៏មិនបាន។ រឿងរ៉ាវឈឺចាប់ទាំងអស់នេះកើតឡើង
សុទ្ធតែមានហេតុ ទើបមានផល ដូចពាក្យបុរាណលោកបានពោលថា “បើគ្មានភ្លើង
ក៏គ្មានផ្សែងដែរ”។
CBN - Asia សូមលើកបង្ហាញពីហេតុផលធំ៣ ដែលធ្វើឲ្យមនុស្សជាច្រើនបានផុងខ្លួនធ្លាក់ក្នុងការវិនិយោគបោកប្រាស់
ឬចាញ់បោកជនខិលខូចអស់លុយពីខ្លួន ខ្លះហ៊ានលក់ទាំងទ្រព្យសម្បត្តិគ្រួសារ
ដាក់បញ្ចាំផ្លង់ផ្ទះផ្លង់ដី ចុងក្រោយនាំវិប្បដិសារីដល់ខ្លួនឯង និងអ្នកជុំវិញខ្លួន៖
១) ខ្វះព័ត៌មានក្នុងការសម្រេចចិត្ត៖ មនុស្សដែលងាយធ្លាក់ទៅក្នុងរណ្តៅចាញ់បោកគេ ភាគច្រើនគឺពុំបានប្រមូល និងស្វែងយល់ពីព័ត៌មានឲ្យបានគ្រប់គ្រាន់ ដែលជាប្រភពក្នុងការររិះគិតពិចារណា ប្រៀបធៀប វែកញែកថ្លឹងថ្លែង ខុស និងត្រូវ ឲ្យសមហេតុផលទេ។ ការជឿទាំងងងឹតងងុល ហ៊ានធ្វើរឿងទាំងមិនទាន់យល់ច្បាស់ ធ្វើការសម្រេចចិត្តតាមអារម្មណ៍ និងនាំឲ្យអ្នកទៅកាន់ហានិភ័យខ្ពស់បំផុត ក្នុងការបាត់បង់លុយកាក់ដោយងាយៗ។
២) ចង់ជោគជ័យដោយបានចំណូលទាំងមិនចាំបាច់ធ្វើអ្វី៖ ជាការពិត ពុំមានអ្វីបានមកដោយស្រួលនោះទេ ភាគច្រើន
រាល់អ្វីៗដែលមនុស្សទទួលបានមកដោយងាយៗ ដោយមិនបានឆ្លងកាត់ការបញ្ចេញកម្លាំងពលកម្ម
ឬកម្លាំងបញ្ញាទេនោះ ប្រហែលជាវាគ្រាន់តែជាធ្នាក់ ដែលនឹងរុញមនុស្សដែលខ្វះការត្រិះរិះពិចារណា
ឬមានចិត្តលោភលន់ឱ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល
ឬខាតបង់លុយកាកទ្រព្យសម្បត្តិក៏ថាបាន។
ប៉ុន្តែរាល់ការបោកប្រាស់ទាំងអស់វាមិនមែនជាកំហុសរបស់ជនរងគ្រោះទាំងស្រុងនោះទេ វាក៏មកពីភាពវៃឆ្លាតរបស់ជនទាំងនោះផងដែរ។
៣) អត់មានចំណេះដឹងក្នុងការប្រើលុយ៖ ការចំណេះដឹងក្នុងការប្រើប្រាស់ចរន្តសាច់ប្រាក់ពិតជាសំខាន់ណាស់
ប្រសិនបើមិនបានស្វែងយល់ឲ្យស៊ីជម្រៅទេ អ្នកអាចនឹងចាញ់បោកគេ
ព្រោះអ្នកមិនដឹងថាចរន្តលុយទាំងនោះវាធ្វើការយ៉ាងដូចម្តេចនោះទេ។
នេះគឺជាចំណុចស្លាប់រស់ មិនថាចំពោះការវិនិយោគ ការប្រកបអាជីវកម្មរបររកស៊ី
ឬកិច្ចការងារដែលពាក់ព័ន្ធជាលុយឡើយ។
អ្នកដែលកំពុងមានជីវភាពយ៉ាប់យឺន
ធ្វើការងារហត់នឿយប្រាក់ខែតិច ប្រាក់ចំណូល និងអ្នកដែលអ្នកមិនសូវមានចំណេះដឹង ហើយមានចិត្តចង់បានអ្វីមួយស្រួលៗ
ងាយៗ ចង់បានចំណេញច្រើន និងលោភលន់ខ្លាំង គឺងាយនឹងជនបោកប្រាស់ទាំងនោះ អាចបោកបានងាយៗ។
ពាក្យបោកទាំងនោះរួមមាន សេរីភាពហិរញ្ញវត្ថុ ការវិនិយោគ ចំណូលអកម្ម និងពាក្យថា មនុស្សជោគជ័យ ជាដើម។
ពាក្យទាំងនេះមិនខុសឆ្គងអ្វីនោះទេ តែអ្នកយកមកប្រើទេ
ដែលច្រើនប្រើជាគន្លឹះបោកប្រាស់អ្នកដទៃ គេនិយាយលួងលោម បំបាក់ទឹកចិត្ត
បង្ហាញផ្លូវទាល់ក្នុងដំណើរជីវិត ធ្វើឱ្យយើងយល់ថា វាជាការពិត
និងសមចាប់ផ្តើមចាប់យកអ្វីមួយថ្មីពិតមែន។
ការចាប់យកអ្វីមួយថ្មីនេះ ជាការបោះជំហានដ៏ល្អ
ប៉ុន្តែប្រការសំខាន់គឺចាប់យកទាំងខុស ចាប់យកទាំងមិនច្បាស់លាស់
ហេតុតែចង់គេចផុតពីជីវិតដ៏លំបាក ជីវិតដែលស្មុគស្មាញ នឿយហត់ច្រើន
ខំទៅស្រវ៉ាចាប់អ្វីមួយថ្មីទាំងទទឹងទិស បង្កហានិភ័យឱ្យខ្លួនឯងកាន់តែខ្ពស់ ខាតពេល
ខាតលុយ និងខាតទឹកចិត្តកាន់តែធ្ងន់ធ្ងរ។
ការណែនាំ៖ ប្រសិនបើអ្នកមិនយល់ទេ មិនច្បាស់លាស់ក្នុងចិត្តទេ គប្បីរកអ្នកមានជំនាញច្បាស់លាស់ ឬគេចចេញតែម្តងទៅ៕
រៀបចំអត្ថបទដោយ៖ CBN - Asia


No comments:
Post a Comment