តើយុវជនកម្ពុជា គួរផ្តោតលើរឿងសំខាន់អ្វីខ្លះ និងត្រូវត្រៀមខ្លួនអ្វីខ្លះ ដើម្បីក្លាយជាសហគ្រិនក្នុងយុគស័យថ្មីនេះ?
បើតាមលោក ឈុំ ឈន់ ជាស្ថាបនិកសម្បត្តិជនគ្រុប
និងអ្នកជំនាញអចលនទ្រព្យយូរឆ្នាំ បានចែករំលែកនូវរឿងសំខាន់ៗចំនួន ៥ ដែលយុវជនកម្ពុជា
គួរផ្តោតលើការពង្រឹងគុណភាពចំណេះដឹងផ្នែកស្រាវជ្រាវ ស្វែងរកបទពិសោធន៍ឱ្យបានច្រើន
ជាជាងទុកពេលទំនេចោដើល ដើម្បីក្លាយជាសហគ្រិនក្នុងយុគសម័យថ្មីឧស្សាហកម្ម ៤.០ រួមមាន៖
២.វិស័យកសិកម្ម ការដាំដុះ ឬចិញ្ចឹមសត្វ៖ ដើម្បីសិក្សារយកចំណេះ ជំនាញ និងបទពិសោធន៍ រៀបចំតាមស្តង់ដារ ត្រៀមផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬក៏ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មបំពេញតាមលក្ខខណ្ឌស្តង់ដារត្រៀមនាំចេញក្រៅប្រទេស ។ កសិឧស្សាហកម្ម ឬសិប្បកម្ម ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក ឬវេចខ្ចប់ផលិតផលត្រៀមសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញក្រៅប្រទេស ។
៣.ត្រូវផ្តោតលើជំនាញជាក់លាក់ ភាសាបរទេស ឬកុំព្យូទ័រ៖ ត្រូវស្វែងយល់ និងរៀនសូត្រពីភាសាបរទេសជិតខាងយើង ជាពិសេសប្រទេសជាដៃគូជំនួញយើង និងជំនាញកុំព្យូទ័រ ការចេះគ្រប់គ្រងកម្មវិធី វាយអត្ថបទ និងចេះផ្ញើ Email ឆ្លើយឆ្លងគ្នា ឬចេះពីរបៀបបច្ចេកវិទ្យាទីផ្សារតាម Internet ថែមទៀត ។
៤.ស្វែងយល់ការទិញលក់ទំនិញឆ្លងប្រទេស៖ ត្រូវរៀនស្រាវជ្រាវពីផ្សារក្រុមហ៊ុនធំៗនៅក្រៅប្រទេស
ដែលយើងអាចបញ្ជាទិញទំនិញដែលមានតម្លៃធូរៗ ពីម្ចាស់ដើម រោងចក្រ
ឬក្រុមហ៊ុនផ្ទាល់ៗនៅក្រៅប្រទេស ។ យើងរៀនឆែកមើលមុខទំនិញលើទីផ្សារអនឡាញ
ការប្រើប្រាស់ Email ទាក់ទងគ្នា ការចេះពិនិត្យមើលទំនិញ
ការបញ្ជាទិញ ការប្រើប្រាស់វីសាកាត ឬក្រុមហ៊ុនដឹកជញ្ជួនឆ្លងប្រទេស
និងការត្រួតពិនិត្យមើលទំនិញជាដើម ៕
រៀបចំអត្ថបទដោយ៖ CBN - Asia

No comments:
Post a Comment